ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាចែកចាយនិងប្រេីប្រាស់គ្រឿងញៀនត្រូវបានកម្លាំងអាវុធហត្ថខេត្តតាកែវធ្វេីការឃាត់ខ្លួនដោយរកឃេីញថ្នាំញៀនមួយចំនួន។
ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១៣:២០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
កម្លាំងមន្ទីរស្រាវជ្រាវនឹងបង្រ្កាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក ជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនស្ថិតនៅភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យបានចំនួន ១ នាក់ ឈ្មោះ ប៊ិន ឃឿនសុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ដកហូតវត្ថុតាងរួមមាន
១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ៤ កញ្ចប់ ទម្ងន់១២.៨៦ក្រាម (ថ្លឹងទាំងសំបកថង់)
២/ ទូរស័ព្ទ ចំនួន ១ គ្រឿង
៣/ សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច