ភ្នំពេញ៖ ភ្លៀងមួយមេ លាយឡំជាមួយខ្យល់កន្រ្ទាក់បក់បោកបាក់រលំដើមឈើសង្កត់លើរថយន្តស៊េរីទំនើបនិងឡាំប្រឺតារងការខូចខាត សំណាងគ្មានអ្នករងរបួស។
ហេតុការណ៍បាក់រលំដើមឈើសង្កត់លើរថយន្តនៅរសៀលថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៦ ផ្លូវ ១០៦ នៅម្ដុំជិតស្ថានទូតអាមេរិក សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានបានអោយដឹងថាមុនពេលកើតហេតុស្រាប់តែមេឃខ្មៅធ្លាក់ភ្លៀងលាយឡំខ្យល់កន្រ្តាក់បក់បោកយ៉ាងខ្លាំងបណ្ដាលអោយបាក់រលំដើមឈើសង្កត់លើរថយន្តនិងកង់បីឥណ្ឌាកំពុងធ្វើដំណើរបណ្ដាលអោយខូចខាត សំណាងល្អមិនបង្កអោយមានអ្នករងរបួ.ស ។ រថយន្តរងកាខួចខាតម៉ាក Mazada ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CG-1404 និងកង់បីឥណ្ឌា មួយគ្រឿងខណៈកំពុងបើកបរលើដងផ្លូវ។
បន្ទាប់ពីមានដើមឈើបាក់រលំសង្កត់លើរថយន្ត កម្លាំងអាជ្ញាធរខណ្ឌសហការកម្លាំងជំនាញចុះកាត់ដើមឈើយកចេញពីលើរថយន្តនិងផ្លូវជៀសវាងបង្កការកកស្ទះចរាចរណ៍។
អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការអំពាវនាវដល់ប្រជាពល រដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងរដូវ ភ្លៀងធ្លាក់ដែលមានខ្យល់កន្ត្រាក់រន្ទាជាញឹកញាប់នេះ ដោយគួរចៀសវាងការឈប់សម្រាកក្រោមដើមឈើធំៗ ឬផ្ទាំងប៉ាណូដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិពីគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ៕

ដោយ៖ ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច