ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីប្តីផឹកស្រវឹង វ៉ៃប្រពន្ធសម្លាប់ត្រូវនគរបាលស្រុកស្រែអំបិលឃាត់ខ្លួនទាំងយប់បានភ្លាមៗ

ចែករំលែក៖

 

ខេត្តកោះកុង÷មន្ត្រីនគរបាលស្រុកស្រែអំបិលឲ្យដឹងនៅព្រឹកថ្ងៃទី២៣ខែកក្កដានេះថាដោយ​ទទួលបាន​បទបញ្ជា​លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ បានបញ្ជាដាច់​ខាត​បង្រ្កាបឱ្យបាន​ជន​សង្ស័យ​ដែលធ្វេីសកម្មភាព​វាយ​ទៅលេី​ប្រពន្ធ​បណ្ដាល​ឱ្យស្លាប់​ភ្លាមៗ​។

សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី​ ២១​ ខែកក្កដា​ ឆ្នាំ២០២៦ វេលាម៉ោង​២២:០០នាទី លោក​វរសេនីយ៍ទោ​ ដូង​ វណ្ណា​ អធិការ​នគរបាល​ស្រុក​ស្រែអំបិល​ បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ពិសេស​ កម្លាំង​វេន​ប្រចាំ​បញ្ជា​ និងកម្លាំងប៉ុស្ត៍​រដ្ឋបាល​ដងពែង​បង្រ្កាប​ករណី​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​បណ្ដាល​ឲ្យបាត់​បង់​ជីវិត​។ 

ជនសង្ស័យ​មានឈ្មោះយួន សម្បត្តិ ភេទប្រុស អាយុ ៤០ ឆ្នាំជនជាតិខ្មែរ​ មុខរបរកសិករមានទីលំនៅបច្ចុប្បន្នភូមិ​ព្រះអង្គ​កែវ​ ឃុំដងពែង​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង​។ 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ផ្នែក​ជំនាញ​ព្រហ្ម​ទណ្ឌ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​កោះកុង​ ដេីម្បី​អនុវត្ត​តាម​នីតិ​វិធី​ច្បាប់​៕


ចែករំលែក៖