ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដា២គ្រឿងបុកតកន្ទុយគ្នាបណ្តាលឲ្យងរបួសបាក់ជេីងម្នាក់

ចែករំលែក៖

 

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបាន

កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់រងរបួសស្រាលបន្ទាប់ពីពួកគេជិះម៉ូតូបុកតកន្ទុយគ្នាពេញទំហឹង កាលពីវេលាម៉ោង៩និង១០នាទី  យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ញ៉ែន សុវេត ភេទប្រុស អាយុ២២ឆ្នាំ រងរបួស បាក់ជើងខាងស្ដាំ មានអាសយដ្ឋាននៅ ភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូហុងដាឌ្រីម គ្រឿង បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូហុងដាឌ្រីម ធ្វេីដំណេីរមកពីក្រោយលឿនជ្រុលបុកពេញទំហឹងបណ្តាលឲ្យរងរបួសបាក់ជេីងខាងស្តាំ ចំណែកភាគីម្ខាងទៀតរងរបួសស្រាល។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖