ខេត្តបន្ទាយមានជ័យ÷ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ លោក ឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក ឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែន ការងារប្រឆាំងបានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបបទល្មើសករណី: ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់! នៅចំណុចបន្ទប់ជួល ដែលស្ថិតនៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី បានចំនួន០៧នាក់ ។
លោក ឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានឲ្យដឹងថា : ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ច បានចុះទៅដល់គោលដៅបាន ឃើញ នឹងចាប់ឃាត់ខ្លួនជនសង្ស័យកំពុងនៅមុខបន្ទប់ចំនួន០៤នាក់ (ស្រី០១នាក់) មានឈ្មោះ : ១- ឈ្មោះ យុត សូណា ភេទស្រី អាយុ២៥ឆ្នាំ
;២- ឈ្មោះ សុខ លាង ភេទប្រុស អាយុ៣៤ឆ្នាំ ; ៣- ឈ្មោះ ទេព សូនីម ភេទប្រុស អាយុ៤៣ឆ្នាំ ;
៤- ឈ្មោះ សៀវ សុឃីម ភេទប្រុស អាយុ៣១ឆ្នាំ ។
លោកស្នងការរងបានបញ្ជាក់ថថា បន្ទាប់មកសមត្ថកិច្ចចូលត្រួតពិនិត្យ ដល់ខាងក្នុងបន្ទប់ឃេីញមានជនសង្ស័យចំនួន០៣នាក់ទៀតបន្ថែមទៀតកំពុង ធ្វើសកម្មភាពរៀបចំច្រក នឹងវេចខ្ចប់ថ្នាំញៀន បន្ទាប់មកសមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនទាំង០៣នាក់បន្ថែមទៀត : ១ -ឈ្មោះ ឃួន បូរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ; ២- ឈ្មោះ ម៉ន ឌីរ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ ; ៣- ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣២ឆ្នាំ ។
លោក ឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានឲ្យដឹងទៀតថា: វត្ថុតាងមានដែលដកហូតបានមាន : ១ -ម្សៅក្រាម ស ថ្លាចំនួន០១ថង់ ។២ -ថ្នាំគ្រាប់ចំរុះពណ៌(អ៊ិចស្តាស៊ី) ចំនួន០៣ថង់ (ក្នុងនោះមានពណ៌បៃតង០២ថង់, ក្រហម០១ថង់) ។ ៣ -ម្សៅម៉ត់ ចំនួន០៧ថង់(ពណ៌ស ០២ថង់, ពណ៌លឿង៥ថង់ ។ ៤ -បារីអេឡិចត្រូនិចចំនួន០៦ដើមក្បាល ផតខេ ចំនួន១០គ្រាប់ ។
៥ – ថ្នាំកញ្ចប់ ចំរុះពណ៌ (ថ្នាំសប្បាយ) ៦៩កញ្ចប់ ។
៦- កាំភ្លើងខ្លី ចំនួន០២ដើម, មានបង់២ដើម, គ្រាប់១៥ប្រអប់ ។
៧- ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន , សំបកថង់សម្រាប់វេចខ្ចប់មួយចំនួន ។
៨- ម៉ាស៊ីន អ៊ុតមាត់ថង់ នឹងវៃលេខកូដ ចំនួន០១, ជញ្ជីងចំនួន០១ ។៩- ទូរស័ព្ទដៃចំនួន០៤គ្រឿង ។ ១០- រថយន្តចំនួន០១គ្រឿង ។
ក្រោយឃាត់ខ្លួនកម្លាំងយើងបាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ រកអ្នកពាក់ព័ន្ធ និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+) ចំនួន០២នាក់១- ឈ្មោះម៉ន ឌីរ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ និង២- ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣២ឆ្នាំ ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច