ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្តម៉ាកMazda បុកម៉ូតូកង់បីខ្មែរមួយគ្រឿងកំពុងឈប់ចាំភ្លើងស្តុបពីក្រោយបណ្តាលឲ្យរងការខូចខាតសំណាងល្អមិនមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែល ១១ យប់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៦ ដែលស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅពេលកើតហេតុគេឃើញមានម៉ូតូកង់បីខ្មែរ១គ្រឿងកំពុងឈប់រងចាំភ្លើងស្តុបខណៈនោះក៏ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកMazda ពណ៌សពាក់ស្លាកលេខរដ្ឋ 20-2-5777 បានរេចង្កូតបុកពីក្រោយបណ្តាលឲ្យរងការខូចខាតតែម្តងប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថាក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ៖ សីហា សែនសុខ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច