ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្តោងរ៉ឺម៉កបេីកលឿនកៀរម៉ូតូហុងដាដួលរបួសស្ត្រីម្នាក់

ចែករំលែក៖

 

ភ្នំពេញ ៖ ស្ត្រីម្នាក់បានងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកជញ្ជូនទៅមន្ទីរពេទ្យតាមម៉ូតូក្រោយពីត្រូវម៉ូតូសណ្តោងរ៉ឺម៉កបេីកមកកៀរបណ្តាលឲ្យដួលរួចហើយអ្នកបើកម៉ូតូសណ្តោងរុឺម៉កបើកគេចបាត់។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង០៦និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ ញាន ជូរ៉ា ភេទស្រី អាយុ២៨ឆ្នាំ រងរបួសរយះខ្មងជេីងខាងស្តាំនិងរលាត់ម្រាមដៃ មានអាសយដ្ឋាននៅភូមិសំរោង ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់ជិះម៉ូតូហុងដាឌ្រីម ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងធ្វេីដំណេីរមកពីក្រោយលឿនកៀរម៉ូតូបណ្តាលឲ្យដួលរងរបួស រួចបន្តបេីកទៅមុខបាត់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖