ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងយុត្តិធម៌​ ក្នុងរយៈពេល ៦ខែឆ្នាំនេះ! ប្រជាពលរដ្ឋបានដាក់​​ពាក្យបណ្តឹងមកកា​ន់លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ ​ចំនួន ៧៧៩បណ្តឹង

ចែករំលែក៖

 

ភ្នំពេញ​៖​ ក្រសួងយុត្តិធម៌​ នៅថ្ងៃទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ លោក កើ​ត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជា​ការ​ដឹកនាំ​យុ​ទ្ធ​​នា​ការ​ កាលពីថ្ងៃទី២១ ខែកក្កដាថ្មីៗនេះ​ បានដឹកនាំ​កិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាកា​រទាំង ២ ដោយកិច្ចប្រជុំនេះមានការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំនៃ​សាលាជម្រះក្តី និងអង្គការអយ្យ​ការអមសាលាជម្រះក្តី​ទូទាំង​ប្រទេស។ 

ក្រសួងយុត្តិធម៌​ បានបញ្ជាក់ថា​ គិតចាប់តាំងពីពេលប្រកាសបើកយុទ្ធនាការ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានប្រកាស​ទទួ​ល​ពាក្យ​បណ្តឹងពីប្រជាពល​រដ្ឋទាំងអស់ ដែល​យល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរប​ស់ខ្លួនមានភាពមិនប្រក្រតី។ 

ក្នុងរយៈពេល ៦ខែ កន្លងទៅនេះ ប្រជាពលរដ្ឋបានដាក់​​ពាក្យបណ្តឹងមកកា​ន់លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ ​ចំនួន ៧៧៩ បណ្តឹង ដោយក្នុងនោះ​រួមមាន៖

(១)-ករណីស្នើសុំជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការមានចំនួន ៣២០ ករណី ស្មើនឹង ៤១​,០៨% 

(២)-ករណីស្នើសុំឱ្យមានការត្រួតពិនិត្យអំពីភាពមិនប្រក្រតីមានចំនួន ៤៥៩ ករណី ស្មើនឹង ៥៨,៩២%៕ដោយ​៖តារា​


ចែករំលែក៖