ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាមានការវិវត្តយ៉ាងលឿន នៃបាតុភូតព្យុះទី១២ ឈ្មោះ ណូល (Noul) T2612 ធ្វើឱ្យចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតំបន់មាត់សមុទ្រ ជួរភ្នំបូកគោ ជួរភ្នំក្រវាញ និងតំបន់ជួរភ្នំដងរែក ភ្លៀងនៅតែបន្តធ្លាក់ពីមធ្យមទៅច្រើនជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលជាកត្តាធ្វើឱ្យងាយមានជំនន់ទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា យោងតាម ការវិវត្តយ៉ាងលឿននៃបាតុភូតព្យុះទី១២ ឈ្មោះ ណូល (Noul) T2612 ដែលកំពុងមានឥទ្ធិពលខ្លាំងលើរបប ខ្យល់មូសុងនិរតី នឹងធ្វើឱ្យស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ព្រមទាំងតំបន់ ជួរភ្នំបូកគោ ជួរភ្នំក្រវាញ និងតំបន់ជួរភ្នំដងរែក ភ្លៀងនៅតែបន្តធ្លាក់ពីមធ្យមទៅច្រើនជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលជាកត្តាធ្វើឱ្យងាយមានជំនន់ទឹកភ្លៀង។ ចំណែកសមុទ្រមានរលកបោកបក់ខ្លាំង និង ខ្ពស់ៗ ដោយមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេៗដែលអាច កើតមានឡើងជាយថាហេតុ។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាព ធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕

ដោយ ៖ សិលា


ចែករំលែក៖