ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបំភ្លឺករណីព្រះសង្ឃដេញវាយគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម ស្ថិតក្នុងសង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាប ពាក់ព័ន្ធគេហទំព័រហ្វេសប៊ុកឈ្មោះ ប៉ុស្តិ៍ខ្សឹបដំណឹង បានបង្ហោះវីដេអូ ព្រះ សង្ឃដេញវាយគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម ស្ថិតក្នុងសង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលក្រុងអរិយក្សត្រ បានបញ្ជាកម្លាំងជំនាញស្រាវ ជ្រាវករណីខាងលើជាលទ្ធផល។

ចំពោះព្រះសង្ឃខាងលើ គឺពិតជាព្រះសង្ឃពិតប្រាកដ ពុំមែនជាជនបោកប្រាស់ ក្លែងបន្លំ ឬប្រើប្រាស់គ្រឿង ញៀនអ្វីឡើយ ព្រះអង្គមានព្រះនាម សុខ រ័ត្ន មានព្រះជន្ម ៤៥វស្សា។ ដើមឡើយក្នុងអំឡុងឆ្នាំ២០០៩- ២០១០ ព្រះអង្គបាននិមន្តមកពីខេត្តកំពត ដើម្បីមកសិក្សាធម្មវិន័យ នៅរាជធានីភ្នំពេញ និងបានមកសុំព្រះចៅអធិការវត្តសុវណ្ណសាគរ ហៅវត្តបន្ទាយ ស្ថិតក្នុងភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ គង់នៅ។

ដោយសារព្រះអង្គបានមានជំងឺរលាកស្រោមខួរ ពីដំបូងមានញោម ព្រះអង្គតែងតែមកជួប និងប្រគេនថ្នាំ ដល់ព្រះអង្គ។ ប៉ុន្តែប្រហែល ៤-៥ ឆ្នាំចុងក្រោយនេះ មិន បានឃើញញោមលោក យកថ្នាំមកប្រគេនព្រះអង្គទៀតឡើយ ទើបធ្វើឲ្យអាការៈជំងឺព្រះអង្គ មានសភាពធ្ងន់ធ្ងរឡើង។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ព្រះចៅអធិការវត្តសុវណ្ណសាគរ បានបើកអង្គប្រជុំគណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តបានមូលមតិគ្នា ឯកភាពឲ្យព្រះសង្ឃមួយអង្គព្រះនាម សុខ រ័ត្ន លាចាកសិក្ខាបទ និងបានព្រមដោយស្ម័គ្រចិត្តសឹក ដើម្បីទៅព្យាបាលជំងឺ (រលាកស្រោមខួរក្បាល) នៅស្រុកកំណើតខេត្តកំពត៕


ចែករំលែក៖