ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០២៦ ចំណុចបន្ទប់ជួលភូមិព្រៃស្ដេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីចោរកម្មលួចម៉ូតូដោយជនមិនស្គាល់អត្តសញ្ញាណ ម៉ូតូម៉ាកហុងដា១២៥ពណ៌ខ្មៅ ឆ្នាំ២០១៨ស្លាកលេខ កំពង់ឆ្នាំង1H.4362 ជាកម្មសិទ្ធរបស់ឈ្មោះ ជើត ចាន់នី ភេទប្រុស អាយុ ៣២ឆ្នាំម៉ូតូទុកនៅមុខបន្ទប់ជួលមិនបានដកកូនសោចេញពីម៉ូតូចូលគេង។ បន្ទាប់ពីដឹងថាបាត់បានរាយការណ៍ប្ដឹងទៅសមត្ថកិច្ចនគរបាល ។
ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកបានបញ្ជាឱ្យកម្លាំងជំនាញសហការស្រាវជ្រាវរហូតកំណត់និងឃាត់បានមុខសញ្ញាសង្ស័យឈ្មោះ ស៊ិន ឧត្ដមភក្ដី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី មកសួរនាំនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួន និងបក្ខពួក១នាក់ទៀតឈ្មោះ ថ ស ណ(គេចខ្លួន)អ្នកជិះម៉ូតូខាងលេីនិងបានយកទៅលក់។
បច្ចុប្បន្នជនសង្ស័យជំនាញបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដេីម្បីបន្ដនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច