ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកFORD មួយគ្រឿងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងស្រាជោគជាំក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្ត toyota priusធ្វើដំណើរនៅពីមុខរួចបួងចង្កូតវិលមួយជុំជ្រុលទៅបុករះកន្លែងលក់មីឆាបណ្តាលរងការខូចខាតធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកេីតឡេីងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក toyota prius ពណ៌ទឹកប្រាក់១គ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BE-2240 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦អាទិសដៅពីជើងទៅត្បូងលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តបង្ក ១ គ្រឿងទៀតម៉ាកFORD ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BY-7796 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយតាមបណ្ដោយផ្លូវជាតិលេខ ៦អា ទិសដៅស្របគ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងស្រាជោគជាំ លុះពេលបើកមកដល់ចំណុចកើតហេតុក៏ជ្រុលទៅមុខពីក្រោយរថយន្តtoyota prius យ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតហើយរថយន្តមិនទាន់អស់ល្បឿនក៏បួងចង្កូតវិលមួយជុំជ្រុលទៅបុករះកន្លែងលក់មីឆារងកាខូចខាតសំភារះមួយចំនួនធំថែមទៀត តែក្នុងករណីនេះមិនបង្កឲ្យមានអ្នករងរបួសនោះឡេីយ ហើយភ្លាមនោះសមត្ថកិច្ចចុះមកដល់ឃាត់អ្នកបើកបររថយន្តយកទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារសួរនាំបន្ត។
ក្រោយពេលកេីតហេតុដោយភាគគីម្ចាស់រថយន្ត FORD បានសងសំណងទៅកាន់ភាគគីខាងរថយន្តtoyota prius ចំនួន១០០០ដុល្លារ និងសងសំណងទៅកាន់កន្លែង លក់បាយឆាមីឆា ចំនួន ២៥០០ ដុល្លារ ដេីម្បីបញ្ចប់រឿងនៅនិងកន្លែងកេីតហេតុ៕ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច