ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត toyota prius បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនបរទេសបានបើករថយន្តម៉ាក toyota prius មួយគ្រឿងក្នុងល្បឿនលឿន​ និងខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០២៦​ ស្ថិតនៅលើផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកាត់ហេតុគេឃើញរថយន្តបង្កម៉ាកtoyota​ prius ពណ៌ទឹកប្រាក់១គ្រឿង​ ពាក់ផ្លាកលេខភ្នំពេញ​ 2Z-8869 បើកបរដោយបុរសជនបរទេសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១​ ទិសដៅពីត្បូងទៅជេីង​ក្នុងល្បឿនលឿន​ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ​ និងខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស ហើយភ្លាមនោះដែរតៃកុងរថយន្តក៏បានគេចខ្លួនចេញពីកន្លែងកើតហេតុបានស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖