ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិឥណ្ឌូនេស៊ីស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីឮស្នូរផ្ទុះអាវុធ ២-៣គ្រាប់ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ករណីឃាតកម្ម,បាញ់សំលាប់ជនជាតិឥណ្ឌូនេស៊ីម្នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ស្ថិតភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានស្នូរកាំភ្លើង០២ទៅ០៣គ្រាប់ បានធ្វើឱ្យប្រជាពលរដ្ឋជិតខាងផ្អើលឆោឡោចេញមកមើលឃើញជនរងគ្រោះម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាម ដោយមានម៉ូតូ០១គ្រឿងនិងទូរស័ព្ទដៃជ្រុះនៅក្បែរនោះ ហើយ ក៏បានរាយការណ៍ជូនសមត្តកិច្ចចុះមកពិនិត្យតែម្តង ។

ប្រភពព័ត៌មានបានបញ្ជាក់ថា លុះដល់ព្រឹកឡើង កម្លាំងជំនាញចុះពិនិត្យជនរងគ្រោះដែលស្លាប់ជាបុរសជនជាតិឥណ្ឌូនេស៊ី មានអាយុប្រមាណ៣០ឆ្នាំ ប្លាយ ត្រូវបានឃាតករបាញ់សំលាប់(ស្លាប់ )។

លោក វរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា : នៅពេលនេះកម្លាំងជំនាញកំពុងពិនិត្យនៅកន្លែងកើតហេតុជនរងគ្រោះជាជនបរទេសជាករណីឃាតកម្មបាញ់សំលាប់ ៕


ចែករំលែក៖