ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យបើកបររថយន្តសេរីទំនើបក្នុងស្ថានភាពស្រវឹង បណ្ដាលឲ្យបុកអ្នកជិះម៉ូតូភ្លាមៗ

ចែករំលែក៖

 

 ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍នានា កាលពីរសៀលម្សិលមិញ ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋសក័ ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍សែនរន្ធត់មួយ បានកើតឡើងកណ្ដាលក្រុងពោធិ៍សាត់ បណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់ភ្លាមៗ រួមទាំងរងការខូចខាតម៉ូតូ រថយន្ត និងទ្រាប់សម្បាត្តិសាធារផងដែរ ។

  សេចក្តីរាយការណ៍ដដែលឲ្យដឹងទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់ សង្ស័យកត្តាផឹកស៊ីស្រវឹងស្រាជោគជាំនេះ នៅវេលាទាបភ្លឺ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវកៅស៊ូ១ខ្សែ ស្ថិតនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។ 

 ប្រភពរាយការណ៍បន្តទៀតថា អ្នកបើកបររថយន្តម៉ាក BYD ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CI 7030 សង្ស័យស្រវឹងជោគជាំខាងលើឈ្មោះ មាស កុម្ភៈ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិស្ពានថ្ម សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។ ចំណែកភាគ្គីជនរងគ្រោះ(ស្លាប់)ជិះម៉ូតូ ម៉ាក ស៊ុយសាគី វីវ៉ា ពណ៏ខ្មៅ គ្មានស្លាកលេខ ឈ្មោះ សួន ទែល ភេទប្រុស អាយុ ៤៣ឆ្នាំ រស់ភូមិស្ទឹងតូច សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។ 

 ប្រភពរាយការណ៍បញ្ជាក់បន្ថែមទៀតថា      មានអ្នកឃើញហេតុការណ៍ក៍ដូចជាកាមេរាសុវត្ថិភាព អ្នកបើកបររថយន្តបង្កធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទឹកខាងត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានបុកអ្នកជិះម៉ូតូស្របទិសគ្នាពេញទំហឹង រួចរុញម៉ូតូរួមទាំងមនុស្សទៅបុកផ្ទុប់ជាមួយបង្គោល សឡា ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្ដាលឲ្យមានមនុស្សស្លាប់ រងការខូចខាតម៉ូតូ រថយន្ត បង្គោលភ្លើងសឡាបំភ្លឺផ្លូវនេះ ។ វត្ថុតាងម៉ូតូ រថយន្តបង្ក រួមទាំងជនបើកបរបង្ក សមត្ថកិច្ចនគរបាលជំនាញ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កំពុងបន្តនីតិវិធី ៕ ដោយៈ ប៉ឹម ពិន


ចែករំលែក៖