ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបានហេីយ! ក្រុមជនបង្កដែលព្រួតគ្នាចូលទៅវាយជនរងគ្រោះដល់ក្នុងមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ 

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង១៧:១០នាទីឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋានដឹកនាំកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាលបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណី (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យចំនួន០៥នាក់រួមមាន ៖

១- ឈ្មោះ សម្បត្តិ ព្រហ្មមន្និ ភេទស្រី ជនជាតិខ្មែរ , ២- ឈ្មោះ ធី ចាន់ថន ភេទស្រី ជនជាតិខ្មែរ, ៣- ឈ្មោះ សម្បត្តិ ព្រហ្មមុន្នី ភេទស្រី ជនជាតិខ្មែរ , ៤- ឈ្មោះ យីវ លីហុង ភេទប្រុស ជនជាតិខ្មែរ, ៥- ឈ្មោះ អ៊ែម បញ្ញា ភេទប្រុស ជនជាតិខ្មែរ ។

សម្ភារៈដកហូតរួមមាន៖ – រថយន្តម៉ាក GTV SOBEN ពាក់ស្លាកលេខ ២CD-៤៩៧២ ពណ៌ស ០១គ្រឿង។

សូមរំលឹកថា: នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៧:០០នាទី(ល្ងាច ) មានមនុស្ស០១ក្រុម មានគ្នាប្រហែល១០ នាក់ (មិនស្គាល់អត្តសញ្ញាណ)ជិះរថយន្ត០២គ្រឿង បានធ្វើសកម្មភាពព្រួតវាយទៅលើឈ្មោះ ចាន់ ស្រីណុច ហៅ(ប៉ៃ ) ភេទស្រី រស់នៅភូមិចាន់គីរី សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលបានមកដេកកំដរប្អូននៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ បណ្ដាលឲ្យរងរបួសស្រាល ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


ចែករំលែក៖