ព័ត៌មានទាន់ហេតុការណ៍៖

ចោរជនជាតិចិន២នាក់ ប្រើល្បិចបន្លំលួចយកលុយ ត្រូវម្ចាស់ដេញចាប់យកមកប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ÷មន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យ ដឹងនៅព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៦ នេះថា បុរសជាជនជាតិចិនពីរនាក់ត្រូវបានជនរងគ្រោះដេញចាប់ប្រគល់ឱ្យសមត្ថកិច្ចក្រោយពីប្រើល្បិចបន្លំយកលុយពីម្ចាស់ផ្ទះដូរលុយ។

ប្រភពឱ្យដឹងថា នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ ២០២៦

វេលាម៉ោង១៤និង៣០នាទី នៅកន្លែងដូរលុយ ផ្សារអង្គមេត្រី ភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង មានករណីបន្លំលួចយកលុយ បង្កដោយជនសង្ស័យ ២នាក់ ជាជនជាតិចិន បានជិះម៉ូតូយកលុយចំនួន ៤ ៨០០$ ដូរជាលុយខ្មែរ នៅកន្លែងជនរងគ្រោះ។ ពេលដូរហើយ ជនសង្ស័យ បានយកលុយខ្មែរ ដាក់បន្លំលើលុយដុល្លាដែលយកមកដូរនោះកាន់យកទៅវិញឡើងជិះម៉ូតូគេចខ្លួន។ ជនរងគ្រោះដឹងខ្លួនទាន់ក៏បានហៅឲឈប់ មិនព្រមឈប់ បាននាំគ្នាដេញតាមឃាត់ខ្លនជនសង្ស័យ ទាំង២នាក់:

១.ឈ្មោះ ផីង ចាងហ្វៃ (PENG CHANGFA) ភេទនប្រុស ជនជាតិចិន  ថ្ងៃខែឆ្នាំកំណើត ២០.០៨.១៩៧៤ លិខិតឆ្លងដែនលេខ EM៨៤៥២៤១៥ (ថតក្នុងទូរស័ព្ទ)

និង ២.ឈ្មោះឡុង សឺលៀង LONG ZHELAN ភេទ ប្រុសថ្ងៃខែឆ្នាំកំណើត ៤.៨.១៩៧៨ លិខិតឆ្លងដែនលេខ EL៥៦០៩៩១១ (ប្រើត្រាចេញចូលតាមច្រក កម្ពុជា – ថៃ) ។

  +ដកហូតវត្ថុតាង:

-លុយ៤៨០០$(បួនពាន់ប្រាំបីរយដុល្លា)

-លុយយ័ន្ត៣២០ និងលុយដុល្លាម៉ាឡេសុី១៣$

-ម៉ូតូ១គ្រឿង ម៉ាកJanus 

-អាវចំនួន២ ទល់វីស១ 

-ទូរសព្ទ១គ្រឿង ម៉ាករៀលមី ពណ៍ខ្មៅ និងម៉ាកវីវ៉ូ ពណ៍ខ្មៅ យកមកប្រគល់ឲសមត្ថកិច្ច ។

ជនសង្យ័យបានសារភាពថា ធ្លាប់ធ្វើសកម្មភាព២លើករួចមកហើយ តែមិនចាំទីតាំង ៕


ចែករំលែក៖