ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់លេបថ្នាំសម្លាប់ខ្លួនមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តរតនគិរីៈ យុវជនម្នាក់បានសម្រេចលេបថ្នាំសរសៃប្រសាទលើសកម្រិត ដែលបណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំងវ័យក្មេងនៅក្រុងបានលុង ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា សាក់សពជនរងគ្រោះមានឈ្មោះផុន ប៊ុនធឿន(ហៅពៅ) អាយុ២០ឆ្នាំ បានលេបថ្នាំសរសៃប្រសាទអស់២៩គ្រាប់ នៅផ្ទះបងប្អូនជីដូនមួយស្ថិតនៅភូមភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង បានលេបថ្នាំសម្លាប់ខ្លួននៅវេលាម៉ោងប្រមាណ១០និង១៥នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ បងប្អូនបានប្រទះឃើញហេតុការណ៍នេះ ក៏រាយការណ៍ទៅសមត្ថកិច្ចភ្លាមៗផងដែរ ។

បើតាមសំដីពីម្តាយឈ្មោះចាន់ សុវណ្ណាអាយុ៤៤ឆ្នាំបានឲ្យដឹងថា កូនទី៣របស់គាត់បានចាក់ចេញពីផ្ទះតាំងពីមុនភ្ជុំមកម្លេះបានទៅនៅផ្ទះបងជីដូនមួយយូរថ្ងៃណាស់មកហើយ ។

ក្រោយលេបថ្នាំហើយបងប្អូនបានដឹកបញ្ជូនទៅឯមន្ទីពេទ្យបង្អែកខេត្តតែអកុសល្យបានស្លាប់បាត់ជីវិតទៅហើយ ។

បច្ចុប្បន្នសពត្រូវបានឪពុកម្តាយយកមកធ្វើបុណ្យនៅគេហដ្ឋានភូមិ៧មករាសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី ៕ វុទ្ធឦសាន

4 1 2 3


ចែករំលែក៖