ព័ត៌មានទាន់ហេតុការណ៍៖

តៃកុងស្ទើរភ្លើងបើកថយន្តក្រឡាប់នៅលើផ្លូវបេតុង​បណ្តាលឲ្យកម្មការិនីរោងចក្រកាត់ដេរ​១១នាក់ងរបួសធ្ងន់ ស្រាល

ចែករំលែក៖

ខេត្តកណ្តាលៈ កម្មការិនីបម្រើការងារនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស7NGចំនួន១១នាក់បានទទួលរងរបួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តពេលជិះចេញពីធ្វើការងារ ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកខ្សាច់កណ្តាល ។

ករណីក្រឡាប់រថយន្តដោយខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវបេតុងក្នុងំបន់សេដ្ឋកិច្ចពិសេស7NG ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា រថយន្តដឹកកម្មករក្រឡាប់នោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C-៤៣១៦ បើកបរដោយឈ្មោះ ហ៊ិន ថុង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ចំណែកឯកម្មការិនី១១នាក់ដែលរងរបួសនោះ ទី១-ឈ្មោះ ច្រេះ សុនី ភេទស្រីអាយុ២០ឆ្នាំ (របួសធ្ងន់) ទី២-ឈ្មោះ ភុំ សុហ៊ីន ភេទស្រី អាយុ២២ឆ្នាំ (រងរបួសធ្ងន់) ទី៣-ឈ្មោះ ខាន់ សុភាព ភេទស្រី អាយុ៣៣ឆ្នាំ (រងរបួសធ្ងន់) ទី៤-ឈ្មោះ ហុក ហាង ភេទស្រី អាយុ២៥ឆ្នា (រងរបួសធ្ងន់) ទី៥-ឈ្មោះ កែម សុខខឺន ភេទស្រី អាយុ៣៦ឆ្នាំ (រងរបួសធ្ងន់) ទី៦-ឈ្មោះ ឌឹម សុខណា ភេទស្រីអាយុ២៧ឆ្នាំ (រងរបួសធ្ងន់) ទី៧-ឈ្មោះ ពៅ ស្រីនោ ភេទស្រី អាយុ៣៦ឆ្នាំ (រងរបួសធ្ងន់) ទី៨-ឈ្មោះប្រាក់ គឹមលាង ភេទស្រី អាយុ២៨ឆ្នា (រងរបួលស្រាល) ទី៩-ឈ្មោះ ផើង សុភាន់ ភេទស្រីអាយុ២៥ឆ្នាំ (របួសស្រាល) ទី១០-ឈ្មោះ ភុំ សុខណឺន ភេទស្រីអាយុ២៨ឆ្នាំ (រងរបួសស្រាល) និងទី១១-ឈ្មោះ និល សុខឃឿន ភេទស្រី អាយុ២១ឆ្នាំ (រងរបួសស្រាល) ។ ជនរងគ្រោះទាំង១១នាក់នេះមានទីលំនៅភូមិខ្ចោង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចា ។

សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញថយន្តហ៊ីយ៉ាន់ដាយបើកចូលទៅក្នុងតំបន់សដ្ឋកិច្ចពិសេស7NG ដើម្បីដឹកក្រុមកម្មការីនីចេញពីធ្វើការត្រឡប់ទៅលំនៅដ្ឋានវិញ ។ ពេលទៅដល់កម្មការីនីប្រមាណ២០នាក់បាននាំគ្នាឡើងលើរថយន្ត ហើយអ្នកបើកបរក៏បានបញ្ឆេះរថយន្តបើកចេញតាម ផ្លូវបេតុង ខណៈបើកចេញមិនទាន់ផុតពីបរិវេណក្រុម ហ៊ុនផងនោះរថយន្តក៏ក្រឡាប់នៅលើផ្លូវតែម្តង ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបរបើកលឿនខ្វះការប្រុងប្រយ័ត្ន បើនិយាយឲ្យចំគឺតៃកុងស្ទើរភ្លើង ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីពេទ្យ រីឯរថយន្តបង្កត្រូវបានសមត្ថកិច្ចដកហូតទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

img_2871 img_2865 img_2866 img_2867 img_2869 img_2870


ចែករំលែក៖