ភ្នំពេញ ៖ ឯកឧត្ដមលោក ជួន ណារិន្ទ អគ្គស្នងការរងនឹងស្នងការនគរបាលរាជធានីភ្នំពេញដាកបទបញ្ជាលោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវអោយកម្លាំងសមត្ថកិច្ច សហការជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ បានចុះបង្ក្រាបជាប្រចាំករណី អ្នកប្រើប្រាស់គ្រឿងញៀន នៅតំបន់មិនរៀបរយ ដោយឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់ ចំនួន២០នាក់។
សមត្ថកិច្ច បានឲ្យដឹងថា ករណីបង្ក្រាបនេះធ្វើឡើងជាបន្តបន្ទាប់ រួមមាន ៖ នៅថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២៦លោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពនឹងលោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវរួមកម្លាំង សង្កាត់និងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ១ បានចុះបង្ក្រាបទីតាំងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀននៅសំណង់មិនរៀបរយក្រោយខ្សាចទ្រង់ទាក្នុងនោះឃាត់ខ្លួនអ្នកប្រើប្រាសបានចំនួន០៧នាក់។
នៅថ្ងៃទី១៨ ខែ កក្តដាឆ្នាំ២០២៦គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវនិងនាយរងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ។
អធិការនគរបាលខណ្ឌឬស្សីកែវចៅសង្កាត់ច្រាំងចំរេះ១នាយប៉ុស្តិនគរបាលរដ្ឋបាលច្រាំងចំរេះ១នាយការិយាល័យសង្គមកិច្ចខណ្ឌបានចុះរដ្ឋបាលនៅក្រោយខ្សាចនិងទ្រង់ទាក្រុម៥ភូមិ៣សង្កាត់ច្រាំងចំរេះ១ជាលទ្ធិផលឃាត់ខ្លួនអ្នកប្រើប្រាសគ្រឿងញៀនបានចំនួន០៥នាក់។
នៅថ្ងៃទី៣០ ខែ កក្តដា២០២៦ គណៈបញ្ជាកាឯកភាពសង្កាត់និងប៉ុស្តិបានចុះរដ្ឋបាលនៅទីតាំងក្រោយខ្សាចនិងទ្រុងទាប្រមូលអ្នកប្រើប្រាស់បានចំនួន០៤នាក់ស្រីចំនួន០១នាក់នៅថ្ងៃទី០៣ ខែ សីហាឆ្នាំ២០២៦គណៈបញ្ជាការឯកភាពសង្កាត់និងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះរដ្ឋបាលនៅទីតាំងខាងលើបានប្រមូលអ្នកប្រើប្រាស់បានចំនួន០៤នាក់។
ថ្ងៃទី០៤ខែសីហាឆ្នាំ២០២៦គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវអធិការនគរបាលខណ្ឌឬស្សីកែវគណៈបញ្ជាការឯកភាពសង្កាត់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ១បានចុះកាប់ឆ្ការព្រៃនិងរុះរើសំណង់មិនរយលើដីសាធារណះច្រាំងទន្លេរបស់រដ្ឋ។
ចំពោះទីតាំងខាងលើគណៈបញ្ជាការឯកភាពបានចុះចំនួន០៤លើកប្រមូលអ្នកប្រើប្រាស់គ្រឿងញៀនបានចំនួន២០នាក់ស្រី០១នាក់ចំពោះអ្នកប្រើប្រាស់គ្រឿងញៀនខាងលើបានប្រគល់អោយសង្គមកិច្ចខណ្ឌឬស្សីកែវដើម្បីបន្តនិតិវិធី៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច