ព័ត៌មានទាន់ហេតុការណ៍៖

ជលផលកំពង់ចាមបង្ក្រាបបទល្មើសជលផលបានចំនួន ២ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុស ច្បាប់

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ផ្នែករដ្ឋបាលជលផលកំពង់សៀម ដោយមានការសម្របសម្រួលពី ព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ២ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖

ករណីទី១

-ឧបករណ៍លូស្បៃមុងចំនួន ១២មាត់

-របាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ

-បង្គោលចម្រឹងចំនួន ៣០០ដើម

-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣៦គីឡូក្រាម

នៅចំណុចតាមដងទន្លេមេគង្គភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ករណីទី២

-ឧបករណ៍លូស្បៃមុងចំនួន ៥មាត់

-របាំងស្បៃមុងប្រវែង ២៥០ម៉ែត្រ

-បង្គោលចម្រឹងចំនួន ១២៥ដើម

-ចាក់លែងកូនត្រីចម្រុះទម្ងន់ ២០គីឡូក្រាម

នៅចំណុចក្នុងព្រែកខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕


ចែករំលែក៖