ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រោយពីរូបគេបានចរាចរណ៍លុយដុល្លារក្លែងក្លាយ យកទៅទិញអាវពីស្ត្រីម្នាក់នៅម្តុំផ្សារទឹកថ្លា ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិសែនសុខ ។
ជនសង្ស័យមាន ឈ្មោះ សឿន រស្មី ភេទទី៣ មុខរបរជាងអ៊ុតសក់ នៅ ហេងលីសំអាងការ ស្នាក់នៅមុខផ្សារហេងលី ទីកន្លែងកំណើតសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែស្ត្រីអ្នកលក់ខោអាវមានឈ្មោះ ជួ ឆាយ ជា ជាជនជាតិចិនដីគោក ស្នាក់នៅភូមិចុងថ្នាល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែសុខ ។
ប្រភពពីស្ត្រីខាងលើបានអោយដឹងថា នៅមុនពេលកើតហេតុ មានជនសង្ស័យភេទទីបីម្នាក់ បានដើរចូលមកទិញអាវរបស់គាត់ចំនួន១ ក្នុងតម្លៃ២ដុល្លារស្មើនិង៨០០០រៀល ហើយជនសង្ស័យបានអោយលុយក្រដាស់២០ដុល្លារមករូបគាត់ពេលនោះ គាត់ក៏អាប់លុយចំនួន៧២០០០រៀលអោយទៅជនសង្ស័យវិញ ប៉ុន្តែដោយសារក្រដាស់លុយនោះមានសភាពស្លេកខុសធម្មតា ទើបស្ត្រីជនជាតិចិននោះបានហៅជនសង្ស័យទៅកន្លែងដូរលុយ ពេលទៅដល់ អ្នកដូរលុយបានប្រាប់ថា លុយនេះក្លែងក្លាយទេ ទើបបណ្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនយកមកប៉ុស្តិ៍នគរដ្ឋបាលទឹកថ្លាសាកសួរ ។
ចំណែកជនសង្ស័យវិញ បានឆ្លើយថា រូបគេក៏មិនដឹងថា លុយនេះក្លែងក្លាយដែរ ហើយសមត្ថកិច្ចបានឆែកឆេនៅក្នុងកាបូបជនសង្ស័យ រកឃើញលុយដុល្លារក្លែងក្លាយចំនួន៤សន្លឹក ស្មើនឹង៨០ដុល្លារ ហើយបច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់បន្ត ៕ តុង សីហា