ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកព្រះនេត្រព្រះចាប់រថយន្តដឹសំពីងសំពោងយកទៅណែនាំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នគរបាលស្រុកព្រះនេត្រព្រះ បានចាប់រថយន្តដឹកទំនិញសំពីងសំពោងយកទៅអប់រំកាលពីថ្ងៃទី២៨ តុលា បានស្ទាក់ចាប់ឃាត់រថយន្តដឹកអីវ៉ាន់សំពីងសំពោងមួយគ្រឿងដែល ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សារធារណៈនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជិតផ្លូវបំបែក ស្ថិតក្នុងភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី មាស រិទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះឲ្យដឹងថា អ្នកបើកបរឈ្មោះយន ធី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង បើកបររថយន្តម៉ាកនីសាន់ ដឹកឥវ៉ានមានចានស្នោរ កែវជ័រ ខ្សែ និងឥវ៉ាន់ស្រាលៗផ្សេងៗទៀត ។

លោកអធិការបន្តថា តាមការសាកសួរអ្នកបើកបររូបនោះនិយាយថា គាត់ដឹកអីវ៉ាន់មកពីក្រុងប៉ោយប៉ែត ឆ្ពោះទៅលក់នៅខេត្តសៀមរាបចំពោះគាត់ដាក់សំពីសំពោងនេះ អាស្រ័យគាត់យល់ថា ជារបស់ស្រាលៗ បើមិនដឹកឲ្យច្រើនបែបនេះ វាមិនអាចរួចថ្លៃសាំងនោះទេ ហើយការបើកបររបស់គាត់ គឺបើករបស់គាត់គឺធ្វើដំណើរតែពេលយប់ ចៃដន្យថ្ងៃដែលសមត្ថកិច្ចចាប់បាននេះ ក៏ព្រោះតែរថយន្តគាត់ខូច។

លោកវរសេនីយ៍ត្រីមាស  រិទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ផងដែរថា ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងបញ្ចៀសការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ កម្លាំងនគរបាលជំនាញបានធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាដល់ឈ្មោះ
យន ឌី ត្រូវតែបញ្ឈប់ការដឹកឥវ៉ាន់សំពីងសំពោងបែបនេះតទៅទៀត ក្នុងករណីមិនរាលចាលឃាត់បានជាលើកទី២នោះ នឹងធ្វើការផាកពិន័យ និងចាត់វិធានការតាមនិតិវីធីច្បាប់ ៕ វណ្ណា

 

4 1 2 3


ចែករំលែក៖