ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូចាប់ហ្រ្វាំងដួលខ្លួនឯងត្រូវរថយន្តមកពីក្រោយកិនស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូស្កូបពីចាប់ហ្រ្វាំងបង្ខំដួលខ្លួនឯងត្រូវបានរថយន្តមកពីក្រោយកិនបណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៦ វិថីឈ្នះ ឈ្នះ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូម៉ាកស្កូបពី ពណ៌សលាយខ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1LC 6794 ធ្វេីដំណេីរតាមបណ្តោយវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីត្បូងទៅជេីងលុះមកដល់ចំណុចកេីតហេតុក៏ចាប់ហ្រ្វាំងបណ្តាលឲ្យរអិលដួលភ្លាមនោះស្រាប់តែមានរថយន្តឃ្លប់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3H 3545 មកពីក្រោយកិនពីលេីស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។

ក្រោយកេីតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកេីតហេតុទាក់ទងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដេីម្បីមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករងចាំដោះស្រាយពេលក្រោយចំណែកសពជនរងគ្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖