ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្តកុងតឺន័របើកបត់កិនទាំងមនុស្សទាំងម៉ូតូ។
ហេតុការណ៍ នេះ កើត ឡើង នៅ វេលា ម៉ោង ៨និង២០នាទី យប់ ថ្ងៃ ទី ០៥ ខែ សីហា ឆ្នាំ ២០២៦ ស្ថិតនៅ តាម បណ្តោយ ផ្លូវ វេងស្រេង កែងផ្លូវ ៣០ម៉ែត្រ ស្តុប ទទួលពង្រសង្កាត់ ចោមចៅ ទី១ ខណ្ឌ ពោធិ៍ សែនជ័យ រាជធានី ភ្នំពេញ ៕
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានស្ត្រីម្នាក់បានជិះ ម៉ូតូ មួយគ្រឿង ម៉ាក HONDA SCOOPY ពាក់ ផ្លាក់ លេខ បាត់ដំបង 1AE-9653 តាមបណ្តោយផ្លូវវេងស្រងចេញពីធ្វើការរោងចក្រលុះមកដល់ចំណុចកើតហេតុក៏មានរថយន្តកុងតឺន័រ១គ្រឿងពាក់ ស្លាកលេខ ភ្នំពេញ 3A-6391 បេីក បត់ ជ្រុល ទៅ ប៉ះដៃ ចង្កូត បណ្ដាល ឱ្យ ដួល ខ្ទាត ចូល ក្រោម កង់ រថយន្ត ត្រូវ រថយន្ដកិន បន្ថែម ទៀត បណ្តាលឲ្យស្ត្រីខាងលើស្លាប់ភ្លាមៗតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញ ចរាចរណ៍ ចុះវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅ ពេល ក្រោយ ចំណែកសពបានធ្វេីលិខិតប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖ សីហា សែនសុខ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច