ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកផែតិចស្រ៊ុនម្នាក់រងរបួសបាក់ជេីងក្រោយលោតចុះពីលេីអេឡេវ៉ាទ័រស្ទូចអីវ៉ាន់រអិលជេីងចូលក្រោមកង់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកផែស្ងួតតិចស្រ៊ុនបានរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីចប់ម៉ោងការងារគាត់បានលោតចុះពីគ្រឿងចក្រស្ទូចលេីកអីវ៉ាន់(អេឡេវ៉ាទ័រ)ហេីយរអិលជេីងដួលចូលក្រោមកង់បណ្តាលឲ្យកិនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ នៅផែស្ងួតតិចស្រុ៊ន ផ្លូវវិមានឈ្នះ=ឈ្នះ   ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ នួន និមល ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសបាក់ជេីងខាងឆ្វេង មានអាសយដ្ឋាននៅភូមិកោះកុក ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានអង្គុយលេងជាមួយក្រុមការងារបេីកគ្រឿងចក្រស្ទូចលេីកអីវ៉ាន់(អេឡេវ៉ាទ័រ) ពេលនោះតៃកុងក៏បានបេីកយកទៅទុកដោយចប់ម៉ោងការងារ ជនរងគ្រោះក៏បានលោតចុះស្រាប់តែរអិលជេីងដួលចូលក្រោមកង់គ្រឿងចក្រកិនបណ្តាលឲ្យបែកជេីងខាងឆ្វេង។

ក្រោយកេីតហេតុក្រុមការងារក៏បានស្នេីសុំរថយន្តសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ដេីម្បីដឹកបញ្ជូនទៅមន្ទីរពេទ្យ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖