ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសែនព្រេនដីសាងសង់បង្គោលកង្ហារខ្យល់ជូនសហគមន៍ជនជាតិដើមភាគតិចស្រែអ៊ី និងសហគមន៍ការពារធនធានធម្មជាតិណំភុំ(ស្រែអ៊ី) ក្នុងក្រុងសែនមនោរម្យ 

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមក្នុងពិធីសែនព្រេនដីសាងសង់បង្គោលកង្ហារខ្យល់ជូនសហគមន៍ជនជាតិដើមភាគតិចស្រែអ៊ី និងសហគមន៍ការពារធនធានធម្មជាតិណំភុំ(ស្រែអ៊ី) ដោយមានការចូលរួមពីលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ, លោក ទូច រស្មី ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ព្រមទាំងលោក-លោកស្រី ជាអភិបាលរងក្រុង អាជ្ញាធរឃុំ-សង្កាត់ តំណាងសហគមន៍ និងបងប្អូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចយ៉ាងច្រើនកុះករ ស្ថិតនៅក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ការរៀបចំពិធីសែនព្រេនទៅតាមក្បួនខ្នាតនិងទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចនាឱកាសនេះ គឺធ្វើឡើងដើម្បីគោរពអញ្ជើញគ្រូអារក្ស អារក្សអ្នកតា និងម្ចាស់ទឹកម្ចាស់ដីដែលថែរក្សាទឹកដីតំបន់នោះមកទទួលដឹងឮ ព្រមទាំងបួងសួងសុំសេចក្តីសុខសេចក្តីសប្បាយ ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ និងសុំឱ្យដំណើរការកសាងបង្គោលកង្ហារខ្យល់នេះប្រព្រឹត្តទៅដោយរលូន ទទួលបានជោគជ័យនិងសុវត្ថិភាពទាំងស្រុង៕


ចែករំលែក៖