ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ

ចែករំលែក៖

ភ្នំពេញ​៖​ លោក Mohamed Khaled Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយ នាយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ។

តាមការគ្រោងទុក រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី នឹងមានចូលជួបសម្ដែងការគួរសម ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែសីហា នេះ និងជួបពិភាក្សាការងារផ្លូវការជាមួយ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ 

គួរកត់សម្គាល់ ដំណើរទស្សនកិច្ចនេះ កើតឡើងរយៈពេលប្រមាណជិតមួយខែប៉ុណ្ណោះ ក្រោយពីអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លោក ម៉ាលេក រ៉ាសាក់ ស៊ូឡាយម៉ាន់ បានបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ៕ដោយ​៖តារា​


ចែករំលែក៖