ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីកសិកម្មចុះផ្សព្វផ្សាយច្បាប់ស្តីពីការប្រើប្រាស់ឧបករណ៏នេសាទឱ្យយល់ដឹង មុននិងឈានទៅអនុវត្ដច្បាប់

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះផ្សព្វផ្សាយច្បាប់ ឱ្យយល់ដឹង ស្តីពីផលប៉ះពាលការប្រើប្រាស់ឧបករណ៏នេសាទ ដែលពលរដ្ឋប្រើមិនស្របតាមច្បាប់ ឬប្រើខុសលក្ខណៈបច្ចេកទេស មុននិងឈានទៅអនុវត្ដច្បាប់ ដល់ពលរដ្ឋ ។

   លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងបែបនេះ ខណៈ លោកនិងមន្ដ្រីជំនាញពាក់ពន្ធ័ ចុះទីផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងការប្រើប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់ ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជានេសាទ ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ។ 

      សូមបញ្ជាក់ថា៖ ការរៀបចំយុទ្ធនាការផ្សព្វផ្សាយនេះគឺ ក្នុងគោលបំណងលើកកម្ពស់ការយល់ ដឹងជាសាធារណៈអំពីច្បាប់ស្តីពីជលផល ដើម្បីពង្រឹងប្រសិទ្ធភាព និងនិរន្តរភាពនៃការ គ្រប់គ្រងការអភិរក្សធនធានជលផល។ សកម្មភាពនេះជាផ្នែកមួយយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង លើក កម្ពស់សេដ្ឋកិច្ចជាតិ ព្រមទាំងការពារសិទ្ធិ និងផលប្រយោ ជន៍ស្របច្បាប់របស់ប្រជានេសាទ សហគមន៍នេសាទ និងអាជីវករប្រកបមុខរបរពាក់ព័ន្ធនឹងផល និងផលិតផលជលផល។

  លោក ហាស់ សារ៉េត បានបញ្ជាក់ថា៖ គតិយុត្តដ៏សំខាន់ក្នុងការគ្រប់គ្រង និងប្រមូលផលជលផលប្រកបដោយការទទួល ខុសត្រូវ គឺសហគមន៍ទាំងមូល ត្រូវគោរពតាមបទ ប្បញ្ញត្តិច្បាប់ជាធរមាន ដោយត្រូវប្រើប្រាស់តែឧបករណ៍នេសាទដែលច្បាប់អនុញ្ញាត និងបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដែលបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីទឹក។ កន្លងមក អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាសហគមន៍ ដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមក ក្នុងការថែរក្សា និងស្តារធនធានមច្ឆជាតិ ឱ្យកាន់តែសំបូរបែបឡើងវិញ ដើម្បីជាប្រយោជន៍ដល់ការទ្រទ្រង់ជីវភាពរស់នៅ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ មុននិងឈានទៅអនុវត្ដច្បាប់ ខ្ញុំសូម ណែនាំដល់សហគមន៍នេសាទ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រីជំនាញជលផល ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលឱ្យមានប្រសិទ្ធភាពខ្ពស់ ជា ពិសេសត្រូវរួមគ្នា អនុវត្តតាមបទបញ្ជា និងសេចក្តីជូនដំណឹងស្តីពី រដូវបិទនិងបើកនេសាទ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាបាននូវការគ្រប់គ្រងធនធានជលផលប្រកប ដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕ ..សំរិត


ចែករំលែក៖