ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុករតនមណ្ឌល សហការបង្រ្កាបករណីរំលោភលើទំនុកចិត្តយកម៉ូតូឃាត់ខ្លួនជនសង័្សយម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលថ្ងៃទី៦ខែ សីហា ឆ្នាំ២០២៦ មានករណីរំលោភលើទំនុកចិត្ត (យកម៉ូតូ) ស្ថិតនៅចំណុចផ្ទះសំណាក់ផ្ទះតូចស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ករណីនេះបង្កដោយជន

សង័្សយឈ្មោះហឿន ពេជ្រ ភេទប្រុសអាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ខ្ចីម៉ូតូរបស់ជនរងគ្រោះឈ្មោះអ៊ូ សុភឿន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិតានូន ឃុំមានជ័យស្រុកសំឡូត ខេត្តបាត់ដំបងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខៀវស៊េរីឆ្នាំ2025 ពាក់ផ្លាកលេខបាត់ដំបង1AY-02 75 ជិះយកទៅបាត់។

ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលហេីយស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ទោ ផាន់ ឡុង អធិការស្តីទីនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌរួមជាមួយកម្លាំងប៉ុស្តិ៍ផ្លូវមាស និងកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលស្រុកថ្មគោលបានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យខាងលេីនិងដកហូតបានម៉ូតូជនរងគ្រោះមកវិញនៅថ្ងៃដដែល។

ជនសង្ស័យបានឆ្លើយសារភាពថាគេពិតជាបានធ្វេីសកម្មភាពខ្ចីម៉ូតូខាងលេីនៅកន្លែងផឹកស៊ីជិះយកទៅលក់តែលក់មិនបាននោះទេ។

បច្ចុប្បន្នជនសង្ស័យកំពុងរៀបចំសំណុំរឿងបញ្ជូនមកអនុវត្តតាមនីតិវិធីច្បាប់ រីឯម៉ូតូប្រគល់ជូនម្ចាស់វិញ៕


ចែករំលែក៖