ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងនៅថ្ងៃទី០៩ខែសីហានេះថា សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យម្នាក់ដែលលួចម៉ូតូគេយកទៅលក់ យកលុយស៊ីចាយជក់គ្រឿងញៀនកាល ពីសប្តាហ៍មុន។ ជនសង្ស័យត្រូវបានកសាង សំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។
ប្រភពឱ្យដឹងថា ថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២២៦វេលាម៉ោង០៧ និង១០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលចាន់សែន បានទទួលពាក្យបណ្ដឹងពីឈ្មោះ ភឺន កុសល់ ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិថ្មីទម្លាប់ ឃុំចាន់សែន បានប្ដឹងទៅលើជនសង្ស័យ ឈ្មោះ អ៉ីម អឿន ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិពីងពង់ ឃុំដំណាក់រាំងថាកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣ និង ១០ នាទី ជនសង្ស័យខាងលើឈ្មោះ អុីម អឿន បានឲ្យរូបខ្លួនជូនទៅផ្ទះដោយជិះម៉ូតូ ចេញពីចំណុចភូមិថ្មីទម្លាប់ ឃុំចាន់សែន ទៅផ្ទះរបស់គេនៅចំណុចភូមិពីងពង់ ឃុំដំណាក់រាំង។ ពេលជិះមកតាមផ្លូវស្រាប់តែ ឈ្មោះ អ៉ីម អឿន បានធ្វើជាខ្ចីម៉ូតូរបស់ខ្លួនម៉ាក C125 សេរីឆ្នាំ2022ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1W- 2704 ដោយបានប្រាប់ ថាខ្ចីទៅនោះមួយភ្លេច ហើយក៏ជិះទៅបាត់ទៅ មិនឃើញជិះត្រឡប់យកមកឲ្យវិញ ។
ក្រោយទទួលពាក្យបណ្ដឹងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង១៨ និង៣០នាទី កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវរកឃើញនិងឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ យកមកសាកសួរ ។ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានខ្ចីម៉ូតូពីឈ្មោះ ភឺន កុសល ពិតប្រាកដមែន ហើយបានយកម៉ូតូខាងលើទៅលក់នៅ រាជធានីភ្នំពេញ បានលុយចំនួន៣០០ ដុល្លា ហើយក៏បានយកលុយនោះទៅចាយសុីផឹកចូលខារ៉ាអូខេ និងទិញគ្រឿង ញៀនយកមកជក់ ។
ករណីខាងលើនេះ ជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីបន្ត៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច