ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដំណេីរម្នាក់ស្លាប់​ ខណៈ​រថយន្តសាមុយដឹកអ្នកជម្ងឺប្រញាប់ដឹកទៅសង្គ្រោះ

ចែករំលែក៖

  ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗក្រោយមានរថយន្តសាមុយរបស់ មន្ទីរ សម្រាក ព្យាបាល និង សម្ភព អង្គរ រាជ្យ បើកលឿនប្រញាប់ដឹកអ្នកជំងឺទៅសង្រ្គោះក៏ឡើងវ៉ាជែងជ្រុលទៅបុកម៉ូតូបើកទិសដៅបញ្រ្ចាស់គ្នាចំពីមុខពេញទំហឹង។

ហេតុការណ៍គ្តោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡេីងកាល ពី វេលាម៉ោង០៩:៣០នាទីយប់ ថងៃទី០៩ ខែ សីហា ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ ជាតិ លេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះ ម៉ូតូម៉ាក ហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ ផ្លាក លេខ បាត់ដំបង 1M-8004 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ១ទិសដៅពីលិចទៅកើតលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្ដ សាម៉ុយ របស់ មន្ទីរ សម្រាក ព្យាបាល និង សម្ភព អង្គរ រាជ្យ មួយគ្រឿងពាក់ ផ្លាក លេខ ព្រៃវែង 2C-7707 បើកចេញពីខេត្តឆ្ពោះមកភ្នំពេញ ប្រញាប់ដឹកអ្នកជំងឺទៅសង្រ្គោះក៏បេីក វ៉ាជែងលឿនជ្រុលទៅបុកចំពីមុខម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនមែនបណ្ដាលឱ្យបុរសជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗចំណែកឯរថយន្តសាមុយរងការខូចខាតយ៉ាងធ្ងន់ធ្ងរនិង ទាក់ទងទៅរថយន្តសង្គ្រោះមួយគ្រឿងទៀតមកសាងដឹកអ្នកជំងឺទៅបន្ត។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញចុះ មកធ្វើការ វាស់ វែង យក ម៉ូតូ និង រថយន្ដសាម៉ុយទៅរក្សាទុករង់ចាំការដោះស្រាយ ន ពេលក្រោយ ។ ចំណែកឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ធ្វេីបុណ្យតាមប្រពៃណី​ ដោយឡឹកតហរូចរលឹកបងសូមអញាតិយកទៅធ្វើ បុណ្យតាមប្រពៃណី ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖