ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកគូទរថយន្តពីក្រោយ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ករណីបានកើតឡើងនៅវេលាម៉ោង ០៩និង៤០នាទីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើវិថីរាម ស្ថិតក្នុងភូមិអ៊ុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។
សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានប្រទះឃើញរថយន្ត១គ្រឿងម៉ាក Lexus NX-300 ពណ៌ប្រផះ ពាក់ស្លាកលេខ ភ្នំពេញ 2BG-5535 បើកដោយមនុស្សប្រុសស្រីមួយក្រុម ក្នុងទិសដៅពីកើតទៅលិច។ កំពុងបើកលើផ្លូវសុខៗ ស្រាប់ តែមានម៉ូតូ១គ្រឿង Yamaha X-Zherngter ពណ៌ ខ្មៅ គ្មានស្លាកលេខ ជិះជាក្រុមប្រដេញគ្នា ក្នុងល្បឿនលឿន ជ្រុលទៅបុក និង គូទរថយន្តខាងលើពីក្រោយពេញទំហឹង ជាប់អាវម៉ូតូនៅគូទរថយន្ត បណ្តាលឲ្យយុវជនម្នាក់អ្នកបើកបរម៉ូតូនោះបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
បច្ចុប្បន្ន ក្រោយពេលកើតហេតុភាគីម្ចាស់រថយន្តនៅ កន្លែងកើតចាំសមត្ថកិច្ចមកវាស់វែង ដើម្បីដោះស្រាយបន្តតាមនីតិវិធី ម្ចាស់រថយន្ត ក៏បានបញ្ជាក់ច្បាស់ដែរថា តាមកាំមេរ៉ារថយន្ត ភស្តុតាងជូនសមត្ថកិច្ចថា ម៉ូតូជិះមកបុកឡានពីក្រោយ សង្ឃឹមថា សមត្ថកិច្ច និង អនុវត្តច្បាប់ដោយយុត្តិធម៍ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច