ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកលើកដែកបង្ក្រាបករណីចែកចាយថ្នាំញៀន ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ និងថ្នាំញៀនមួយចំនួន

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលស្រុកលើកដែក តាមបទបញ្ជារបស់លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក នៅថ្ងៃទី០៩​ ខែសីហា​ឆ្នាំ២០២៦ បានបង្ក្រាបករណីជួញដូរ  រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំណុចផ្ទះរបស់ឈ្មោះ ផល សុភា ស្ថិតនៅក្នុងភូមិស្ពានដែក​ ឃុំព្រែកទន្លាប់ ស្រុកលេីកដែក ខេត្តកណ្តាល។

ប្រភពព័ត៌មានឲ្យដឹងថា ជនសង្ស័យចំនួន​ ០៣​ នាក់

១ ៖ ឈ្មោះ​ ក្រាញ់​ រាជ​​ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ​ មានទីលំនៅភូមិស្ពានដែក​  ឃុំព្រែកទន្លាប់ ស្រុកលើកដែក​ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន)។        

២ ៖ ឈ្មោះ ម៉ាន់​ សៅ​ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកបាក់​ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម(ឃាត់ខ្លួន)។

៣ ៖ ឈ្មោះ ផល​ សុភា​ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ មានទីលំនៅ ភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល  (គេចខ្លួន)។

  

វត្ថុតាងចាប់យករួមមាន

១.ថ្នាំញៀន​ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)​ចំនួន០៤​ កញ្ចប់តូច ស្មើនឹង០,៧៣ក្រាម   

២.ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកOPPO ។ 

៣.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន​ ០១

៤.បំពង់សម្រាប់ប្រេីប្រាស់គ្រឿងញៀនចំនួន​ ០៩,ដែកកេះចំនួន​ ០៤

,កន្ត្រៃចំនួន​ ០២ និង សម្ភារ:វេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។

ប្រភពព័ត៌មានឲ្យដឹងថា នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៦​ មានប្រជាពលរដ្ឋល្អបានរាយការណ៍តាមទូរស័ព្ទប្រាប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់ថា មានមុខសញ្ញាចែកចាយនិងប្រេីប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅខាងក្រោយផ្ទះឈ្មោះ ផល សុភា ។ ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់​ សហការជាមួយកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន​ បានចុះទៅដល់ទីតាំងក៏ឃើញជនសង្ស័យ​ ឈ្មោះ​ ក្រាញ់​ រាជ​ និង​ ឈ្មោះ​ ម៉ាន់​ សៅ​ កំពង់ដេកនៅក្នុងរោងក្បែរកន្លែងចិញ្ចឹមមាន់​ ។ 

ពេលនោះកម្លាំងយេីងបានសួរនាំនិងត្រួតពិនិត្យ​ រកឃើញថ្នាំញៀនលាក់នៅក្នុងកញ្ចប់បារី​ចំនួន០៣កញ្ចប់  នឹង​ លាក់នៅក្នុងប្រអប់ដែកចំនួន០១កញ្ចប់នៅ កន្លែង ដេក​របស់ជនសង្ស័យ រួមទាំងទាំង២នាក់ រួមទាំងសម្ភារៈសម្រាប់វេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។ 

បន្ទាប់មកកម្លាំងបានធ្វើការត្រួតពិនិត្យរោងដេក១ទៀតនៅក្បែរនោះរកឃើញជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង និងឧបករណ៏សម្រាប់ប្រើប្រាស់ថ្នាំញៀនបន្ថែមទៀត បន្ទាប់មកដោយមានបញ្ជារពីលោកអធិការនគរបាលស្រុកលើកដែក និង ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល, កម្លាំងបានបន្តធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ ផល សុភានិង ដោយមានការយល់ព្រមពីឪពុកម្តាយបង្កើតជាលទ្ធផលពុំមានរកឃើញវត្ថុតាងពាក់ព័ន្ធក្នុងបទល្មើសបន្ថែមទៀតឡើយ ។ 

ក្រោយមកកម្លាំងបានបញ្ជូនជនសង្ស័យរួមនឹងវត្ថុតាងមកអធិការដ្ឋានដើម្បីបន្តនីតិវិធី ៕


ចែករំលែក៖