ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមចំនួន០៣នាក់ ដែលចែកចាយបារីអេឡិចត្រូនិច និង គ្រឿងញៀនជាច្រើន ក្នុងក្រុងព្រះសីហនុ

ចែករំលែក៖

ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និង វត្ថុតាងរួមទាំងបារីអេឡិចត្រូនិចជាច្រើនដើម និង ឃាត់ខ្លួនបានស្ត្រីជនជាតិវៀតណាមចំនួន០៣នាក់ ក្នុងខុនមួយកន្លែង ។

ប្រត្តិបត្តការណ៍នេះធ្វើឡើងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២៦ ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ សម្រប សម្រួលនីតិវិធីដោយលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចុះបង្ក្រាបករណីរក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចអគារខុនដូ៣៣៣ ខាងក្រោយការ៉ាស់សាំងតេលា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ឃាត់ខ្លួនជនសង្ស័យ ជាស្ត្រីជនជាតិវៀតណាមចំនួន ០៣នាក់

ទី១.ឈ្មោះ DINH THI THUY TRANG ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

ទី២.ឈ្មោះ TONG KIM NGAN ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

ទី៣.ឈ្មោះ DINH THI HA ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាង ក្រាមសថ្លា ០៤កញ្ចប់ ទម្ងន់ ១៥,៩០ ក្រាម ទាំងសម្បក ម្សៅពណ៌ស ០១កញ្ចប់ទម្ងន់ ១០.៥១ក្រាម ទាំងសម្បក បារីអេឡិចត្រូនិច ២៦៦ ក្បាល ម៉ាស៊ីនបារីអេឡិចត្រូនិចចំនួន ៣៩ដើម ដបទឹកបារីស៊ីយៀនចំនួន ១៦៦ដប កញ្ឆាក្រៀម ១ថង់ ទម្ងន់ ៧.៤៩ក្រាមទាំងសម្បក ដែកកេះ ២ ដបជក់ ១,ជ្រុញ ១ នាងឡិកាដៃ ២ ទូរសព្ទ ៧គ្រឿង ជញ្ជីង ២ ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កំពុងបន្តនីតិវិធី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីច្បាប់ ៕


ចែករំលែក៖