ភ្នំពេញ ៖បុរសជនបរទេសបានបេីករថយន្តម៉ាក hyundai starex ក្នុងស្ថានភាពស្រវឹងក៍ជ្រុលទៅបុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់រថយន្តរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣ និង៤០នាទីទាបភ្លឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅជិតស្តុបផ្សារដេប៉ូផ្លូវ១៨២ កែងផ្លូវ២១៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញបុរសជនជាតិវៀតណាមម្នាក់បានបេីករថយន្ត hyundai starex ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AZ8790 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ទិសដៅពីលិចទៅកេីត លុះមកដល់ចំនុចកេីតហេតុសង្ស័យអ្នកបេីកស្រវឹងហើយងោក ទេីបធ្វេីឲ្យរថយន្ត ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតរលំទ្រង់ទ្រាយអស់ចំនួន ៣កង់ ព្រមទាំងធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើងមួយចំហៀងរងការខូចខាតយ៉ាងដំណំ ចំនែកអ្នកបេីករថយន្តបង្កវិញបានគាប់ជាប់ក្នុងរថយន្តតែត្រូវបានប្រជាពលរដ្ឋជួយវាយកញ្ចក់ទាញយកមនុស្សចេញក្រៅដោយមានស្នាមរបួសតិចតួចផងដែរ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបានប្រគល់ឲ្យជំនាញ ចរាចរណ៍ក្រុងភ្នំពេញធ្វើការវាស់វែងស្ទូច យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រងចាំដំណោះស្រាយនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច