ខេត្តស្វាយរៀង៖ វត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង ចូលរួមចំណែកក្នុងកម្មវិធីទទួលអាហារសាមគ្គី មិនគិតថ្លៃ ដល់ បេក្ខជន អាណាព្យាបាល លោកគ្រូ អ្នកគ្រូ អប្បមាទ ACU នគរបាល អាវុធហត្ថ និងប្រជាការពារ ក្នុងសម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ១០- ១១ ខែសីហា ឆ្នាំ២០២៦។
ព្រះគ្រូធម្មបាលវង្សា យ៉ន សុខសាន្ត អនុគណក្រុងស្វាយរៀង និងជាព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង បានមានថេរៈដីកាថាឆ្នាំ២០២៦នេះ ជាឆ្នាំទី១២ហើយ ដែលព្រះអង្គ បានទទួលអាហារបាយទឹក មិនត្រឹមតែប្អូនៗជាបេក្ខជនប៉ុណ្ណោះឡើយ សូម្បីតែអាណាព្យាបាល លោកគ្រូ អ្នកគ្រូ អប្បមាទ ACU នគរបាល អាវុធហត្ថ និងប្រជាការពារក៌បានទទួលអាហារក្នុងវត្តព្រៃឆ្លាក់ ដែរ ។
ព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ បានមានសង្ឃដីកាបន្តថា កម្មវិធីនេះអាចប្រព្រឹត្តទៅបាន ក៌ដោយសារមានការជួយឧបត្ថម្ភ អំពីរសំណាក់ព្រះថេរានុថេរគ្រប់ព្រះអង្គ លោកឧកញ៉ា លោកលោកស្រី សប្បុរសជនទាំងអស់ផងដែរ ឆ្នាំនេះក៌ទទួលប្រព្រឹត្តទៅតាមធម្មតាដែរ ។
ព្រះគ្រូ សូមថ្លែងអំណរព្រះគុណចំពោះទឹកព្រះទ័យ និងទឹកចិត្ត លោកម្ចាស់ សាធុសប្បុរសជនទាំងអស់ និងពុទ្ធបរិស័ទដែលបានជួយឧបត្ថម្ភទាំងថវិការ ទាំងសម្ភារៈ ដើម្បីធ្វើអោយកម្មវិធីទទួលអាហារបាយទឹកប្រព្រឹត្តទៅដោយភាពរីករាយ ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ១០- ១១ ខែសីហា ឆ្នាំ២០២៦ បានបញ្ចប់ទៅរយៈពេល២ថ្ងៃ យ៉ាងរលូន ហើយ នៅឆ្នាំខាងមុខនេះ ២០២៧ សង្ឃឹមថាព្រះថេរានុថេរគ្រប់ព្រះអង្គ សាធុសប្បុរសនៅតែបន្តជួយជ្រោមជ្រែងបន្តទៀត ហើយក៌សូមអធ្យាយ៌ ញាតិញោមបានផ្ញើរថវិការមកហើយ ក្រុមការងាររៀបចំរូបឈ្មោះមិនទាន់ក៌សូមអធ្យាស្រ័យ ផង ដោយ ក្រុមការងារខិខំប្រឹងប្រែងបន្តទៀត ។
ជាចុងបញ្ចប់ ព្រះគ្រូធម្មបាលវង្សា យ៉ន សុខសាន្ត អនុគណក្រុងស្វាយរៀង និងជាព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង សូមគោរពជូនពរបងប្អូនមានសុខភាពល្អ សុខសុវត្ថិភាព ជាពិសេសសូមជូនពរប្អូនៗជាបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ សូមមានសុខ ភាពល្អ សុខសុវត្ថិភាព ក្នុងការធ្វើដំណើរ និងទទួលបានជោគជ័យក្នុងការប្រឡងគ្រប់ៗគ្នា៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច