ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសរកឃើញគំនរឈើជាច្រើនកំណាត់នៅចំកណ្តាលក្រុងស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ឈើប្រភេទលេខ១ជាច្រើនកំណាត់ត្រូវបានកម្លាំងសមត្ថកិច្ចក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើកងរាជអាវុធហត្ថលើផ្ទៃប្រទេសឈរជើងខេត្តស្ទឹងត្រែងបានរកឃើញទីតាំងលាក់ទុកឈើប្រភេទលេខ១ជាង១០០កំណាត់ កាលពីវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែង។

បើតាមការអះអាងពីជំនាញរដ្ឋបាលព្រៃឈើ ឈើទាំងនោះប្រភេទឈើសុក្រំ កកោះ ធ្នុង និងឈើត្រសេក។

សមត្ថកិច្ចក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើបានចុះបង្ក្រាបសម្មភាពប្រមូលទិញ ដឹកជញ្ជូន ឈើខុសច្បាប់បានជាច្រើនកន្លែង។ ដោយឡែកនៅខេត្តស្ទឹងត្រែងនេះ សមត្ថកិច្ចកំពុង សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ នាងមានការសម្របសម្រួលពីតំណាងអយ្យការដើម្បីធ្វើការត្រួតពិនិត្យវាស់វែងបញ្ជូនទៅឲ្យជំនាញរដ្ឋបាលព្រៃឈើអនុវត្តតាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត និងបន្តស្រាវជ្រាវរកឲ្យឃើញនូវម្ចាស់ឈើក៏ដូចជាអញ្ញត្តិជន ដើម្បីធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ និងចូលរួមអនុវត្តតាមបទបញ្ជាក៏ដូចជាគោលការរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបបទល្មើសព្រៃឈើ៕
b1

b2

b4


ចែករំលែក៖