ខេត្តស្វាយរៀង៖ បុរសម្នាក់ស្លាប់និងស្ត្រីម្នាក់រងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកនិងម៉ូតូរួចជ្រុលចង្កូតទៅបុកនិងរថយន្តកុងតឺន័រស្របទិសគ្នាលើកំណាត់ផ្លូវជាតិលេខ១ កាលពីវេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ទី៣០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះសោមរ តនះ អាយុ២១ឆ្នាំ រស់នៅភូមិធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ រីឯស្ត្រីរងរបួសធ្ងន់មានឈ្មោះយឹម ស្រីនី អាយុ១៩ឆ្នាំ មានទីលំនៅភូមិក្រហម ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ខណៈបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1D-6216 ខូចខាតយ៉ាងដំណំ។ ចំពោះអ្នកបើករថយន្តកុងតឺន័រមិនត្រូវបានស្គាល់ឈ្មោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់បន្សល់តែរថយន្តនៅនិងកន្លែង។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់លេខស្វាយរៀង1H-4987 បើកបរដោយឈ្មោះសោម រតនះ ក្នុងល្បឿនលឿននិងជែងក្នុងស្ថានភាពគ្រោះថ្នាក់លើកំណាត់ផ្លូវជាតិលេខ១ក៏ទៅបុកនិងម៉ូតូម៉ាកហុងដា ស្លាកលេខស្វាយរៀង1D-6216 បើកបរដោយឈ្មោះយឹម ស្រីនី បើកបរពីកើតទៅលិចស្របទិសគ្នាយ៉ាងពេញទំហឹងរួចក៏បន្តទៅបុកនិងរថយន្តកុងតឺន័របញ្ច្រាស់គ្នាពេញទំហឹងបណ្ដាលឲ្យបុរសខាងលើបោកក្បាលនឹងថ្នល់ស្លាប់និងកន្លែង រីឯស្ត្រីម្ខាងទៀតរងរបួសធ្ងន់ត្រូវបានដឹកមកកាន់មន្ទីពេទ្យភ្លាមៗ។
ក្រោយពីកើតហេតុភ្លាមអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្ត។ ចំពោះសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកវត្ថុតាងម៉ូតូនិងរថយន្តទាំង៣គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងចាប់ការតាមនិតីវិធីច្បាប់។
សមត្ថកិច្ចនគរបាលបន្តថា មូលហេតុដោយសារតែបុរសដែលបើកម៉ូតូម៉ាកហុងដាសេ១២៥ពាក់ស្លាកលេខស្វរ1H-4987បើកបរល្បឿនលឿន ជែងក្នុងស្ថានភាពមានគ្រោះថ្នាក់៕