ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​ព្រះវិហារ​៖​ ម្នាក់ជេរទាហានយកទៅវាស់កម្ពស់ ចំណែកម្នាក់ទៀតដើរទៅដាល់មន្ត្រីពន្ធនាគារសុំចូលនៅតែម្ដង!

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ លោក​ គីម​ រិទ្ធី​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះវិហារ​ បានឱ្យដឹង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ​២០២៦ថា៖​ ម្នាក់ជេរទាហានយកទៅវាស់កម្ពស់ ចំណែកម្នាក់ទៀតដើរទៅដាល់មន្ត្រីពន្ធនាគារសុំចូលនៅតែម្ដង!

លោក​ គីម​ រិទ្ធី​ បានបន្តថា​ កំពុងតែផ្ទុះរឿង «អ្នកស្រីម្ចាស់ហាងទូរស័ព្ទ ជេរប្រមាថកងទ័ព» ត្រូវសមត្ថកិច្ចចុះទៅដឹកយកទៅវាស់កម្ពស់ដល់កន្លែងមិនទាន់បាត់ក្តៅផង… ស្រាប់តែថ្ងៃនេះលេចចេញ «បុរសខ្លាំងខេត្តព្រះវិហារ» ម្នាក់ទៀត ដែលប្រកួតប្រជែងសេវាកម្មចូលគុកបែបលឿនជាងគេក្នុងប្រវត្តិសាស្ត្រ!

អភិបាលខេត្ត​ព្រះវិហារ​រូបនេះ​ បានបញ្ជាក់ថា​ ដំណើររឿងសង្ខេបពីពន្ធនាគារខេត្តព្រះវិហារ

• មិនបាច់ឱ្យប៉ូលិសហត់ទៅតាមចាប់ដល់ផ្ទះទេ៖ យុវជនវ័យ ២៦ ឆ្នាំរូបនេះ ដើរទៅដល់មុខទ្វារពន្ធនាគារខេត្តដោយផ្ទាល់!

• សេវាដឹកជញ្ជូនខ្លួនឯង (Self-Delivery): ឃើញលោកមន្ត្រីកំពុងឈរយាមបើកទ្វារ ក៏ចែកជូន មួយដៃចំថ្ពាល់ស្តាំ ផ្ញើជូនជាកាដូស្វាគមន៍ ១ទំហឹង!

• លទ្ធផល Express: មិនបាច់ស៊ើបអង្កេត មិនបាច់រត់ការ… ក្របួចជាប់ភ្លាមៗនៅនឹងកន្លែង ចូលបន្ទប់ម៉ាស៊ីនត្រជាក់ (បន្ទប់សួរចម្លើយ) តាមបំណងប្រាថ្នា!

សន្និដ្ឋាន

អាប្អូនប្រុសនេះធ្លាប់មានប្រវត្តិកាន់ថ្នាំ… ប្រហែលជាតិថ្នាំឡើងកម្រិត VIP ពេក ទើបជ្រើសរើស Check-in ពន្ធនាគារ ដោយដៃឯងបែបនេះ!

ដោយ​៖តារា​

 


ចែករំលែក៖