ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ រុស្ស៊ីបញ្ជូននាវាមុជទឹក៣គ្រឿងទៅកាន់សមុទ្រមេឌីទែរ៉ាណេបង្កើនការវាយប្រហារទីក្រុងអាឡែបប៉ូ

ចែករំលែក៖

សារព័ត៌មាន Sunday Times បានដកស្រង់ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កម្លាំងទាហានអង់គ្លេស និង ណាតូបានបញ្ជាក់ថា មាននាវាមុជទឹក៣គ្រឿងរបស់រុស្ស៊ីទៅចូលរួមជាមួយនាវាផ្ទុក យន្តហោះ និងនាវាចម្បាំងរុស្ស៊ីនៅដែន សមុទ្រមេឌីទែរ៉ាណេ។

សារព័ត៌មានខាងលើបានផ្សាយថា នាវាមុជទឹកពីរគ្រឿងប្រភេទ Akula ដើរដោយថាមពលបរមាណូ និងមួយគ្រឿង ទៀតដើរដោយថាមពល Diesel។ នាវា មុជទឹកទាំងនោះរបស់រុស្ស៊ីអាចបំពាក់កាំជ្រួចមីស៊ីលប្រភេទ Caliber ដើម្បីវាយ ប្រហារកម្ទេចគោលដៅនៅក្នុងប្រទេសស៊ីរី ក្នុងនោះមានទីក្រុងអាឡែបប៉ូផងដែរ។

ដើម្បីឆ្លើយតបទៅនឹងការមន្ទិលសង្ស័យ របស់ណាតូក្រសួងការបរទេសរុស្ស៊ីបាន បញ្ជាក់ថា បណ្តានាវារបស់រុស្ស៊ីធ្លាប់ឈរជើងនៅទីនោះពីអតីតកាល ដូច្នេះការទៅដល់នោះមិនមែនជារឿងចម្លែកឡើយ។

កាលពីថ្ងៃទី១៥ ខែតុលា រុស្ស៊ីបានបញ្ជូន នាវាផ្ទុកយន្តហោះ Kuznetsov នាវាយាម ល្បាត Peter នាវាប្រឆាំងមីស៊ីលបុក Severonmorsk និងនាវាចម្បាំង Kulakov ទៅ កាន់ដែនសមុទ្រមេឌីទែរ៉ាណេដើម្បីចូលរួម ជាមួយកងពលប្រចាំនៅតំបន់សមុទ្របាល់ ទិក។

សារព័ត៌មានអង់គ្លេសបានផ្សាយថា នាវាមុជទឹក៣គ្រឿងខាងលើបានចូលរួមជាមួយកម្លាំងនាវាផ្ទុកយន្តហោះ Kuznetsov ដើម្បីធ្វើដំណើរទៅកាន់ស៊ីរីកាលពីសប្តាហ៍ កន្លងមក។

ភាពតានតឹងរវាងរុស្ស៊ីនឹងលោកខាងលិចកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេលលោកខាងលិចបានចោទ ប្រកាន់ថា រុស្ស៊ីបានទម្លាក់គ្រាប់បែកពាសវាលពាសកាលសម្លាប់ពលរដ្ឋស្លូតត្រង់នៅទីក្រុងអាឡែបប៉ូ។ រដ្ឋាភិបាលទីក្រុង មូស្គូបានបើកការវាយប្រហារនៅទីក្រុង អាឡែបប៉ូរយៈពេល២សប្តាហ៍កន្លងមកទៅលើក្រុមប្រឆាំងរដ្ឋាភិបាលនិងក្រុមភេរវ កម្មអ៊ិស្លាមជ្រុលនិយម។

សកម្មភាពរបស់រុស្ស៊ីបានធ្វើឲ្យណាតូសម្តែងការព្រួយបារម្ភពីការចល័តនាវា ចម្បាំងរបស់រុស្ស៊ីជាច្រើនគ្រឿងកាត់ក្បែរប្រទេសអឺរ៉ុបសំដៅទៅស៊ីរី។ ណាតូបារម្ភថា នាវាផ្ទុកយន្តហោះរុស្ស៊ីអាចនឹងលួចចូលទៅទម្លាក់គ្រាប់បែកនៅស៊ីរីបាន។ សហភាពអឺរ៉ុបបានប្រជុំគ្នាបន្តដាក់សម្ពាធទៅលើរុស្ស៊ី។ អង្គការណាតូមិនសូវទុកចិត្ត រុស្ស៊ីទេ ទោះបីជារុស្ស៊ីនិងកងទ័ពស៊ីរីបានយល់ព្រមអនុវត្តបទឈប់បាញ់ដែលកំពុងតែមាននៅតំបន់អាឡិបនៅស៊ីរីពេលនេះ ក្តី។ កាលពីថ្ងៃទី៣០ ខែតុលា លោក ចេន ស្តូលតិនបឺរ ជាអគ្គលេខាធិការអូតង់បានសម្តែងការបារម្ភដោយប្រាប់ថា នាវាចម្បាំង រុស្ស៊ីកំពុងឆ្ពោះទៅមុខសំដៅទៅសមុទ្រមេឌីទែរ៉ាណេ។ អូតង់គិតថា នាវាទាំងនេះអាច ចូលទៅបង្កើនការវាយលុកនៅអាឡិប បាន។

អង់គ្លេសបានសង្កេតឃើញវត្តមាននាវាចម្បាំងរុស្ស៊ី៨គ្រឿងក្នុងនោះមាននាវា ផ្ទុកយន្តហោះ Amiral Kouznetsov អាមៀ រ៉ាល់គូស្នេតសូវ។ ក្បួននាវាទាំងនេះធ្វើ ដំណើរឆ្ពោះទៅសមុទ្រមេឌីទែរ៉ាណេ។ រុស្ស៊ីប្រាប់ថា នាវាផ្ទុកយន្តហោះរបស់ខ្លួនមានផ្ទុកយន្តហោះប្រដេញ និងឧទ្ធម្ភាគចក្រ ច្រើនគ្រឿងធ្វើដំណើរទៅស៊ីរីដើម្បីពង្រឹង វត្តមានយោធារុស្ស៊ីក្នុងតំបន់នោះ។ សម្រាប់ អង់គ្លេស រុស្ស៊ី ធ្វើសកម្មភាពយោធាបែប នេះដើម្បីចាំមើលប្រតិកម្មពីអូតង់។ ប្រទេស សមាជិកអូតង់កំពុងតាមដានសកម្មភាពយោធារុស្ស៊ីតទៅទៀត។

សហភាពអឺរ៉ុបបានដំឡើងសំឡេង ដាក់រុស្ស៊ីដោយគំរាមថា អាចដាក់ទណ្ឌកម្ម ថ្មីៗទៀត ប្រសិនបើរុស្ស៊ីនៅតែបន្តបង្កបទឧក្រិដ្ឋទម្លាក់គ្រាប់បែក។ តាំងពីថ្ងៃទី២២ កញ្ញាមកការទម្លាក់គ្រាប់បែកនៅតំបន់ គ្រប់គ្រងដោយក្រុមឧទ្ទាមពីសំណាក់កងទ័ពស៊ីរីនិងរុស្ស៊ីបានសម្លាប់ជនស៊ីវិលរាប់ រយនាក់។

នៅពេលនេះដែរ អង់គ្លេសនិងអាល្លឺម៉ង់ បានបញ្ជូនកម្លាំងជាច្រើនទៅកាន់ប្រទេសណាតូជាប់ព្រំដែនរុស្ស៊ីក្រោយពេលមានសកម្មភាពខុសប្រក្រតីកើតឡើងនៅទីនោះ។

កន្លងមករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Franck Walter Steinmeier បាន ប្រកាសថា អាល្លឺម៉ង់នឹងតបតវិញប្រសិនបើប្រទេសជាសមាជិកណាតូរងការវាយប្រហារ។ បើទោះបីលោកមិនបានបញ្ជាក់ ថា ប្រទេសណានោះក៏ដោយតែការប្រកាស របស់លោកគឺសំដៅទៅលើប្រទេសរុស្ស៊ី ដែលកំពុងតែបង្កើនអាវុធនៅតាមព្រំដែនប្រទេសសមាជិកណាតូ។

នៅក្នុងជំនួបពិភាក្សារបស់គណៈកម្មាធិការសភាអឺរ៉ុបនៅប្រទេសបារាំងតំណាង រាស្ត្រអង់គ្លេស លោក Mark Pritchard បានដាក់សំណួរសួរថា បើប្រទេសជាសមាជិកណាតូរងការវាយប្រហារ តើអាល្លឺម៉ង់ តបតវិញដោយយោធាដែរឬទេ តាមមាត្រា ទី៥ នៃសន្ធិសញ្ញារបស់ណាតូ?

នៅក្នុងមាត្រាខាងលើ បើប្រទេសជា សមាជិកណាតូណាមួយរងការវាយប្រហារនោះប្រទេសណាតូដទៃទៀតត្រូវតែជួយ និងវាយប្រហារទៅលើសត្រូវរបស់ខ្លួន។

ក្រៅពីនេះអង់គ្លេសបានសម្រេចបញ្ជូនកម្លាំងទាហានប្រមាណ១.០០០នាក់ រួមជាមួយអាវុធធុនធ្ងន់ជាច្រើនទៅកាន់ព្រំដែន ជាប់ប្រទេសរុស្ស៊ី។ សកម្មភាពបែបនេះគឺជាការដាក់គំនាបយ៉ាងខ្លាំងទៅលើរុស្ស៊ីក្នុង ពេលដែលរុស្ស៊ីបានបញ្ជូនអាវុធទំនើបៗជាច្រើនទៅកាន់ព្រំដែនជាប់អឺរ៉ុប។

ទាហានអង់គ្លេសប្រមាណជិត១ពាន់នាក់រួមជាមួយរថក្រោះរថពាសដែកយន្តហោះគ្មានមនុស្សបើកត្រូវបានបញ្ជូនទៅកាន់ប្រទេសអេស្តូនៀនៅដើមឆ្នាំ២០១៧ដើម្បីជួយដល់ប្រទេសតំបន់បាល់ទិកគេចផុតពីការគំរាមកំហែងរបស់រុស្ស៊ី។

សារព័ត៌មាន តេឡេក្រាប បានផ្សាយ ថា នេះជាសកម្មភាពដាក់ពង្រាយកម្លាំង ទាហានរយៈពេលយូររបស់អង់គ្លេស និង មានចំនួនច្រើនបំផុតចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់។

តាមការប្រកាសរបស់ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា កម្លាំងទាហាន ទាំងនោះនឹងឈរជើងនៅក្នុងទីតាំងយោធា Tapa ក្នុងរយៈពេល៦ខែដើម្បីបង្កើតទៅជាកងពលមួយក្នុងចំណោម៤របស់ ណាតូដែលបានដាក់ពង្រាយនៅប្រទេសតំបន់សមុទ្របាល់ទិកសម្រាប់ទប់ស្កាត់ រុស្ស៊ី។

ការប្រកាសបញ្ជូនទាហានរបស់អង់គ្លេស ទៅកាន់ព្រំដែនជាប់រុស្ស៊ីនេះកើតឡើងក្នុងពេលដែលទំនាក់ទំនងរវាងរុស្ស៊ីនឹងណាតូកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃដោយ សារតែហេតុការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែននិងស៊ីរី។

អង់គ្លេស អាល្លឺម៉ង់ គឺជាប្រទេសដែល មានឥទ្ធិពលនៅអឺរ៉ុបបានបញ្ចេញសកម្មភាពដើម្បីការពារប្រទេសជាសម្ពន្ធមិត្តរបស់ ខ្លួន៕ ម៉ែវ សាធី

 

A new Russian nuclear submarine, the Yuri Dolgoruky, drives in the water area of the Sevmash factory in the northern city of Arkhangelsk on July 2, 2009. Russian President Dmitry Medvedev visited the Sevmash factory, a well-equipped shipbuilding complex that builds and repairs submarines.   AFP PHOTO / POOL / ALEXANDER ZEMLIANICHENKO (Photo credit should read ALEXANDER ZEMLIANICHENKO/AFP/Getty Images)

subs-master768


ចែករំលែក៖