ភ្នំពេញ៖ ម៉ូតូសណ្តោងរ៉ឺម៉កដឹកត្រីបេីកបរលឿនមិនប្រយ័ត្នជ្រុលបុករថយន្តពីក្រោយបណ្តាលឲ្យរងការខូចខាតតែមិនមានមនុស្សរងរបួស។
ហេតុការណ៍ នេះបាបកេីតឡេីងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែន ជ័យ ។
តា មប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តនីសាន់ មួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កដឹកត្រី ធ្វេីដំណេីរមកពីក្រោយលឿនមិនប្រយ័ត្នក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យរងការខូចខាត។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុធ្វេីការសម្របសម្រួលភាគីទាំងសងខាង៕ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច