ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាដែលពលរដ្ឋល្អរាយ​ការណ៍ពីករណីគ្រឿង ញៀននៅក្នុងស្ថានីយ៍រថភ្លើងត្រូវបានបង្ក្រាបឃាត់ខ្លួនចំនួន០៥នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅវេ​លាម៉ោង២០និង៣០នាទីនៅចំណុចភូមិទួលតាឯកសង្កាត់ទួលតាឯក ក្រុងបា​ត់​ដំបង ខេត្តបាត់ដំបងលោក វរសេនីយ៍ឯកសុខ និមល ស្នងការរងផែនការងារប្រឆាំង គ្រឿងញៀនដោយមានលោកវរសេ​នី​យ៍​ទោ ប៉ាន ចាន់រិទ្ធ នាយការិ​យាល័យ ប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យជំនាញ​បង្ក្រាបបានករណី ប្រើប្រាស់ដោយខុសច្បាប់​ នូវសារធាតុញៀន ០១ករណី ក្នុងបទ ល្មើសជាក់ស្តែង និងឃាត់ខ្លួនជន​សង្ស័យបានចំនួន០៥ នាក់ដែលមុខ​សញ្ញានេះត្រូវបានប្រជាពលរដ្ឋល្អ ផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាលជាបន្តបន្ទាប់អំពីសកម្មភាពល្មើសរឿងគ្រឿងញៀននៅចំណុចខាងលើ។

១-ឈ្មោះ សៅ រ័ត្ន ភេទប្រុស អាយុ​២៧ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្ត​បាត់ដំបង ។ 

២-ឈ្មោះ ម៉ៅ សុវណ្ណារ៉ា ហៅ ចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

៣-ឈ្មោះ ម៉ែន កក្កដា ភេទប្រុស អា​យុ​៣៥ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៤-ឈ្មោះ សឺន រឹទ្ធ ហៅ តាក់ ភេទប្រុ​ស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

៥-ឈ្មោះ ប៊ុត ប៊ុនធឿន ភេទប្រុស អាយុ​៤៥ឆ្នាំ មានទីលំនៅភូមិចំការសំរោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE)ចំនួន ០១ថង់តូច

-ថង់ប្លាស្ទិកតូចៗពណ៌សថ្លាមួយចំនួន, 

ដែកកេះចំនួន០២និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

ទោះបីជាគ្រឿងញៀនដែលពួកគេកំ​ពុងប្រើប្រាស់មានចំនួនតិច ប៉ុន្តែការបង្រ្កាបក្រុមមួយនេះត្រូវបានប្រជា​ពលរដ្ឋល្អដែលរស់នៅចំណុចខាង​លើ​សាទរ ព្រោះថានាពេលកន្លងទៅ ក្រុមអាណាធិបតេយ្យតែងបង្កភាពស្មុគ្រស្មាញ ដល់ពួកគាត់ដែលរស់នៅទីនោះ ក្រៅពីប្រើប្រាស់ ជួញដូរ គ្រឿ​ង​ញៀនគេតែងបង្កហិង្សាដាក់គ្នារហូ​ត​ ដល់មានអ្នករបួសនិងស្ល-ាប់ទៀត​ផងនាពេលកន្លងទៅ។

នៅពេលនេះសមត្ថកិច្ចបានរៀបចំកសា​ងសំណុំរឿងបញ្ជូនទៅសាលា​ដំ​បូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់ហើយ៕


ចែករំលែក៖