ព័ត៌មានទាន់ហេតុការណ៍៖

កីឡាអត្តពលកម្មហែលទឹក វាយកូនឃ្លីលើតុ និងតេក្វាន់ដូ បានបញ្ចប់វិញ្ញាសារប្រកួតមួយចំនួនហើយ

ចែករំលែក៖

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ព្រឹត្តិការណ៍កីឡាជាតិលើកទី១ បានបន្តប្រកួតបញ្ចប់វិញ្ញាសារលើប្រភេទកីឡាមួយចំនួនទៀតហើយ ដូចជា កីឡាអត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ តេក្វាន់ដូ ខណៈដែលប្រភេទកីឡាដទៃទៀត ត្រៀមបញ្ចប់វិញ្ញសាប្រកួតរបស់ ត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ពោលគឺមុនពិធីបិទការប្រកួតកីឡាជាតិ១ ថ្ងៃ ។

យោងតាមតារាងលទ្ធផលចំណាត់ថ្នាក់មេដាយ និងតារាងលទ្ធផលប្រកួតទាំង១៥ប្រភេទកីឡារបស់អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា បានចេញជាបន្តបន្ទាប់នោះ សម្រាប់ប្រភេទកីឡាអត្តពលកម្មមាន៤វិញ្ញាសាត្រូវបានប្រកួតរៀបចំបំពាក់មេដាយ ជូនអត្តពលិក ដូចជា វិញ្ញាសារត់ល្បឿនលើផ្ទៃរាបចម្ងាយ១០០ម៉ែត្របុរស មេដាយមាស បានទៅកីឡាករ ង៉ែត សុភារ័ត្ន មកពីសមាគមកីឡាក្រសួងការពារជាតិ ប្រើថិរវេលា១០វិនាទី៤៦ មេដាយប្រាក់ កីឡាករ ប៉ែន សុគង់ មកពីក្រសួងការពារជាតិ ប្រើថិរវេលា១០វិនាទី៦៨ និងមេដាយ សំរឹទ្ធិ កីឡាករ បារមី មកពីខេត្ត ស្ទឹងត្រែង ដែលប្រើថិរវេលា១១វិនាទី០៩ ។ ផ្នែកនារីមេដាយមាស កីឡាការិនីចាន់ សីហា មកពី ក្រសួងមហាផ្ទៃ ដែលមានថិរវេលា១២វិនាទី៧២ មេដាយប្រាក់កីឡាការិនី ដួង ស្រីភាព ក្រសួងការពារជាតិមានថិរវេលា១២វិនាទី៨៥ និងមេដាយសំរឹទ្ធិកីឡាការិនីសុខា បញ្ញាវីរយៈវត្តី មានថិរវេលា១៣វិនាទី៤៣ ។

វិញ្ញាសាដើរចម្ងាយ៥.០០០ម៉ែត្រនារី មេដាយមាស កីឡាការិនីចាន់ សារ៉េត មកពីក្រសួងមហាផ្ទៃដើរក្នុងថិរវេលា៣៥នាទី១៦វិនាទី០៧ មេដាយប្រាក់ កីឡាការិនីកែវ ចន្នី មកពីខេត្តកំពង់ឆ្នាំង ដើរក្នុងថិរវេលា៣៥នាទី៣៣វិនាទី៣៤ និងមេដាយ សំរឹទ្ធិ កីឡាការិនី អឿន ខៃអិញ មកពីខេត្តឧត្តរមានជ័យដើរក្នុងថិរវេលា៣៨វិនាទី១៥វិនាទី៣៥ ។ វិញ្ញាសាចោលថាសនារីមេដាយមាសកីឡាការិនីប៉ិច ជំនោរមកពីក្រសួងមហាផ្ទៃចោលបានចម្ងាយ ២៦,៧១ម៉ែត្រ ។ មេដាយប្រាក់កីឡាការិនីសៅ លីដា មកពីខេត្តកណ្ដាល ចោលបានចម្ងាយ២៤,៤៥ម៉ែត្រ និង មេដាយសំរឺទ្ធិកីឡាការិនីនេត សុខាន់ មកពីខេត្តសៀមរាបចោលបានចម្ងាយ២៤,២៥ម៉ែត្រ។ លទ្ធផលហែលទឹក ៖ ចំពោះវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្ររបៀបផ្ងារឯកត្តជនបុរសកីឡាករធឿនចាន់ថុល មកពីក្រសួងមហាផ្ទៃដណ្ដើមបាន មេដាយមាស ប្រើថេរវេលា៣១វិនាទី.៩១។ កីឡាករ ពេជ ស៊ីថូ ខេត្តកំពង់ចាម ទទួលបានមេដាយប្រាក់ ប្រើថេរវេលា៣៦វិនាទី៤៤ និងកីឡាករ រុន សួស្តីខេត្តកំពង់ចាម មេដាយសំរឹទ្ធិប្រើថេរវេលា៣៧វិនាទី៥០ ។ ហែលផ្ងារចម្ងាយ៥០ម៉ែត្រ ផ្នែកនារីកីឡាការិនី ប៊ុន រក្សា មកពីក្រសួងមហាផ្ទៃ មេដាយមាស ប្រើថេរវេលា ៤០.៦៧ កីឡាការិនី ឆោម ស្រីវល្ល័ក្ខណ៍ រាជធានីភ្នំពេញ មេដាយប្រាក់ ប្រើថេរវេលា ៤១.៣១ និងកីឡាការិនី សាន បុប្ផា ក្រសួងមហាផ្ទៃ មេដាយសំរឹទ្ធិប្រើថេរវេលា៤១.៩៤ ។

វិញ្ញាសាហែលចម្ងាយ១០០ម៉ែត្រ របៀបបង្កែប បុរសកីឡាករ ហែម ថុនពន្លឺ ក្រសួងមហាផ្ទៃ មេដាយមាស ប្រើថេរវេលា១នាទី១១វិនាទី១២ កីឡាករ នាង ពេជ្រពិសិដ្ឋ ក្រសួងមហាផ្ទៃ មេដាយប្រាក់ ប្រើថេរវេលា១នាទី១៣វិនាទី៦៨ និងកីឡាករ ចេង សុផា រាជធានីភ្នំពេញ មេដាយសំរឹទ្ធិប្រើថេរវេលា១នាទី១៥វិនាទី៤៧។

វិញ្ញាសាចម្ងាយ១០០ម៉ែត្ររបៀបសេរី ផ្នែកនារីកីឡាការិនី ហែម ថុនវិទីនី ក្រសួងមហាផ្ទៃ មេដាយមាស ប្រើថេរវេលា ១នាទី០វិនាទី.០៣ កីឡាការិនី នេន សុម៉ាលី រាជធានីភ្នំពេញ មេដាយប្រាក់ ប្រើថេរវេលា ១នាទី១៣វិនាទី៥១ និងកីឡាករ ប៊ុន រក្សា ក្រសួងមហាផ្ទៃ មេដាយសំរឹទ្ធិ ប្រើថេរវេលា ១នាទី១៥វិនាទី៧២។

ប្រភេទកីឡាវាយកូនឃ្លីលើតុ៖ ក្រុមកីឡាករវាយកូនឃ្លីលើតុរាជធានីភ្នំពេញ កីឡាករណៃ សារ៉ាវ័យ និងកីឡាករ តំាង ហោ មេដាយមាសលេងវិញ្ញាសាកីឡាវាយគូបុរស ។ កីឡាករប៊ុន វិសាល និងកីឡាករសារៈស៊ូព្រីងមកពីខេត្តកំពតមេដាយប្រាក់ ។

ចំណែកឯការប្រកួតក្រុមនារី បានទៅកីឡាការិនីហ៊ឹម សុភ័ណ្ឌ និងភូស៊ីវ អ៊ីញ មកពីខេត្តកំពត មេដាយ មាសក្រុមកីឡាការិនី ឡុង ស្រីលក្ខ និងកីឡាការិនីឃុម សឿន មេដាយប្រាក់ ៕ សារីម

10 01 02 03 04 05 06 07 08


ចែករំលែក៖