ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសថ្នាំញៀន និងវត្ថុតាងជាច្រើន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៥ និង៤០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ អ៊ុង ចំរើន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន÷ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ice) ចំនួន ០៨កញ្ចប់ ទម្ងន់ ៣១៦.៤២ក្រាម (ថ្លឹងទាំងសំបក) , ស្គុតខ្មៅសម្រាប់រុំគ្រឿងញៀនចំនួន០៨ដុំ , កំប៉ុងជ័រសម្រាប់ដាក់គ្រឿងញៀនចំនួន ០១ , ប្រាក់ដុល្លារចំនួន ២៤០ដុល្លារ , ប្រាក់រៀល ចំនួន ៣.៤៨៥.០០០រៀល , រថយន្តចំនួន ០១គ្រឿង , ម៉ូតូចំនួន ០២គ្រឿង , លោហៈធាតុពណ៌លឿង (ខ្សែក)ចំនួន ០២ខ្សែ , លោហៈធាតុពណ៌លឿង (ក្រវិល) ចំនួន ០៣ , លោហៈធាតុពណ៌ស (ក្រវិល) ចំនួន ០១គូ , បាយក្តាំងចំនួន ០២កញ្ចប់ , ទូរស័ព្ទចំនួន ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕


ចែករំលែក៖