ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ ធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនប្រជាជនភៀសសឹក ប្រជាពលរដ្ឋក្រីក្រក្នុងគម្រោងLASED III និងអតីតយុទ្ធជន១,០៦២ គ្រួសារ ក្នុងខេត្ដឧត្ដរមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ លោក យូ ឡាណា អគ្គលេខាធិការរងទី២ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីម្សិលមិញ ខែសីហា ឆ្នាំ២០២៦ ដឹកនាំគ្រប់ការងារជួបសំណេះសំណាល សួរសុខទុក្ខ និង នាំយកព្រះរាជអំណោយព្រះមហាក្សត្រ មកចែកជូនបងប្អូនអតីតយុទ្ធជន ប្រជាពលរដ្ឋក្រីក្រក្នុងគម្រោង LASED III និងប្រជាពលរដ្ឋភៀសសឹកសរុបចំនួន១០៦២គ្រួសារ ដែលបានមកតាំងទីលំ នៅ និងជម្លៀសមកស្នាក់នៅជាបណ្តោះអាសន្នមកពីស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកចុងកាល់ ក្នុងខេត្តឧត្តរមានជ័យ។ ពិធីនេះធ្វើឡើងនៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានការអញ្ជើញចូលរួមពីឯកឧត្ដម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិ ការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប ។

   លោក មាន ចាន់យាដា មានប្រសាសន៍ថា ប្រជាជនភៀសសឹកមកពីស្រុកចុងកាល់ ស្រុកបន្ទាយអំពិល ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ដែលត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែង ពីតំបន់ព្រំដែន ដើម្បីស្វែងរកទីទួលសុវត្ថិភាព អំឡុងពេលមានការផ្ទុះអាវុធ តាមព្រំដែនរវាងកម្ពុជា ថៃ ហើយបានមកស្នាក់នៅផ្ទះបៃតង រួមទាំងអតីតយុទ្ធជន សរុបចំនួន១,០៦២គ្រួសារ កំពុងខ្វះខាតស្បៀង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី ចុះមកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋយើងភ្លាមៗ ។

     លោកបានបន្តថា ទឹកចិត្តមនុស្សធម៌របស់អ្នកម្តាយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ការព្រួយបារម្តគ្រប់វិនាទី និងការយកទុក្ខដាក់ចិត្តខ្ពស់ មិនអាចកាត់ថ្លៃបាន គឺជាការលើកទឹកចិត្តប្រកបដោយភាពកក់ក្ដៅដល់ថ្នាក់ដឹកនាំ អាជ្ញាធរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្ត ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ដើម្បីបម្រើប្រជាពលរដ្ឋ ជាពិសេស នៅក្នុងដំណាក់កាលនៃការរំលោភឈ្លានពានរបស់ទ័ពថៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានតួនាទីសហការជាមួយគ្រប់បណ្តាកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន ឈរជើងក្នុងភូមិសាស្រ្តខេត្តឧត្តរមាន

ជ័យ ក្នុងការការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ការពារខ្សែបន្ទាត់ព្រំដែន និងបូរណ ភាពទឹកដី ឱ្យកាន់តែរឹងមាំ និងគង់វង្ស។

   លោក យូ ឡាណា បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបំផុតពីសំណាក់ពី ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គមានព្រះរាជហឫទ័យ ខ្វល់ ខ្វាយ គិតគូរជាប់ជានិច្ចពីសុខទុក្ខ របស់ប្រជានុរាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ពីទុក្ខលំបាកប្រជានុរាស្ត្រ គឺជាទុក្ខលំបាករបស់ព្រះអង្គផ្ទាល់ផងដែរ។

 លោកក៏បានផ្ដាំឱ្យបងប្អូនថែរក្សាសុខភាព បានល្អទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈការរស់នៅស្អាត ផឹកស្អាត និងហូបស្អាត និងចូលរួមបង្ការជំងឺមិនឆ្លង៤សំខាន់ៗរួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាភផ្លូវដង្ហើមរាំរ៉ៃ ដែលកំពុងប្រឈមក្នុង ចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្ន បណ្តាលមកពីការបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង ការជក់បារី និងទម្លាប់នៃការរស់នៅជាប្រចាំថ្ងៃ។ ហេតុនេះត្រូវលើកកម្ពស់ការយល់ដឹងពីអនាម័យបរិស្ថាន ប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជាពិសេសកុមារតូចៗ ពេលមានភ្លៀងត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះផ្គររន្ទះ។ ត្រូវចេះដំាដំណាំ បន្លែរួមផ្សំនៅក្នុងបរិវេណផ្ទះរបស់ខ្លួន ដើម្បីបង្កើនចំណូល និងកាត់បន្ថយការចំណាយបានមួយផ្នែកផងដែរ។

    សូមបញ្ជាក់ថា អំណោយដែលត្រូវបានចែកជូនដល់គ្រួសារជនភៀសសឹក និងអតីតយុទ្ធជន ចំនួន១០៦២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម, មី១កេស,ត្រីខ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា២ដប, ម្សៅសាប៊ូ ២ថង់, ឃីត១ មាន(សារុង ក្រមា មុង ភួយ និងថវិកាមួយចំនួន) ដែលព្រះរាជអំណោយទាំងនេះ ជាព្រះរាជូបត្ថម្ភ ដ៏ឧត្តុង្គឧត្ដមផ្ទាល់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុតនិងប្រគល់ជូននូវធុងទឹកចំនួន២៣០ធុងដល់អាជ្ញាធរខេត្ត ជាអំណោយរបស់សប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជា៕ .ដោយ ៖ សំរិត


ចែករំលែក៖