ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានហើយតែគេចមិនរួចត្រូវសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបបានអនុវត្តតាមច្បាប់នៅស្រុកភ្នំព្រឹក

ចែករំលែក៖

 

ខេត្តបាត់​ដំបង÷កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៣ និង៣៥នាទីស្រប​តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្កស្នងការនគរបាលជាតិ និងដោយមានការចង្អុលទិសដឹកនាំរបស់លោកឧត្តម​សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង លោកវរសេនីយ៍ទោសំ វីរៈ អធិ​ការនគរបាលស្រុកភ្នំព្រឹក ដឹកនាំកម្លាំ​ងសហការជាមួយនគរបាលស្រុកកំរៀ​ងបង្រ្កាបករណីលួ​ចកាច់សោកម៉ូតូមួយករណីដោយបាន នាំខ្លួនជនសង្ស័យចំនួន០៣​នាក់៖ 

១.ឈ្មោះ លឿន វីន ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

២.ឈ្មោះ ថន វ៉ាន់ ហៅ បារាំង ភេទប្រុ​សនិង៣.ឈ្មោះ មី ឌីណា ហៅ ជ័យ ភេទប្រុ​ស អាយុ ២១ឆ្នាំ ទាំង០២ នាក់រស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀងខេត្ត បាត់ដំបងនាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកក្នុងនោះដកហូតបានរួមមាន៖ 

១. ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រី​ម ពណ៌ខ្មៅស៊េរីឆ្នាំ ២០២១លេខតួ លេខម៉ាស៊ីន ៥៩៨៧៩៧៥ ផ្លាកលេខគ្មាន (របស់ជនរងគ្រោះ)

២. ដែកកែឆ្នៃ (ជាអក្សរតេ) ចំនួន ០១ដើម 

៣.ស៊ុមស្លាកលេខ ចំនួន ០១  

៤.កញ្ចក់ម៉ូតូ ចំនួន ០១គូរ 

៥.អាវម៉ូតូ(ចាស់ពណ៌ខ្មៅ)មួយចំនួន ។ 

គួរបញ្ជាថា ក្នុងករណីខាងលើនេះ គឺនៅថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០២​ ៦ ជនរងគ្រោះឈ្មោះ ហយ ជ្រឿន ភេទស្រី អាយុ ៣៧ ឆ្នាំ មុខរបរកសិករ រស់នៅក្រុមទី០៨  ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវជនសង័្សយមិនស្គាល់អត្តសញ្ញា​ណលួចយកម៉ូតូរបស់គាត់ដូចខាងលើនៅវេលាម៉ោង១៥ និង ៣០នាទីនៅចំណុចភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុ​កភ្នំព្រឹក ខេត្តបាត់ដំបង ហើយគាត់បានប្តឹងមកសមត្ថកិច្ចនគរបាលអំពីករណីចោរលួចនេះ ។  

ផ្តើមពីបញ្ហានេះ សមត្ថកិច្ចនគរបាលបានសហការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាននិងឈានធ្វើការបង្រ្កាបតែម្តង។

ក្រោយពេលសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះនៅចំណុចខាងលើប្រាដកមែន ហើយពេលនេះ សមត្ថ​កិច្ចបានប្រគល់ម៉ូតូជូនម្ចាស់វិញ និងបានកសាងសំណុំរឿងបញ្ជូនជនសង័្សយមក ការិយាល័យជំនាញអនុវត្តបន្តតាមផ្លូវច្បាប់៕


ចែករំលែក៖