ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាងធ្វើការបង្ក្រាបនីងឃាត់ខ្លួនបាននិងចាប់យកវត្ថុតាងមួយចំនួន។
ប្ការចុះបង្ក្រាបក្រុមជនសង្ស័យខាងលើកាលពីនេះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ នៅត្រង់ចំណុចផ្លូវ….
រោងទុកចោល ភូមិដំណាក់សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកង៉ាត់ សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកឃ្លាងបានឲ្យដឹហថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១-ឈ្មោះ ម៉ូវ ឈុនហួ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅរោងទុកចោល ផ្លូវលំ ភូមិ ដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ឃាត់ខ្លួនមានសារធាតុញៀន)។
ទី២-ឈ្មោះ រី រ៉ាត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅរោងទុកចោល ផ្លូវលំ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ឃាត់ខ្លួនមានសារធាតុញៀន)។
លោកនាយប៉ុស្តិ៍បានបន្តឲ្យដឹងទៀតថាសម្ភារៈនិងវត្ថុតាងចាប់យករួមមាន៖១-ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់ថង់តូច(០៣កញ្ចប់ថង់តូចជារបស់ឈ្មោះ ម៉ូវ ឈុនហួ និង ០២កញ្ចប់ថង់តូចជារបស់ឈ្មោះ រី រ៉ាត)។ ២-កូនជញ្ចីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង។
ប្រភពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង៣០នាទីរសៀល កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ គោកឃ្លាង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការចុះ រដ្ឋបាលនិងបង្ក្រាបជាក់ស្ដែងនៅករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចផ្លូវលំ រោងទុកចោល ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក៏បានជួបជនសង្ស័យទាំង០២នាក់ខាងលើដែលមាន៖១-ឈ្មោះ ម៉ូវ ឈុនហួ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ,២-ឈ្មោះ រី រ៉ាត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ដោយមានការសង្ស័យសមត្ថកិច្ចយើងក៏បានហៅជនសង្ស័យខាងលើដើម្បីធ្វើការត្រួតពិនិត្យនិងឆែកឆេរ ទើបកម្លាំងសមត្ថកិច្ចយើងបានធ្វើការរកឃើញនៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់ថង់តូច(ក្រាមពណ៍ស ថ្លាចំនួន០៣កញ្ចប់ថង់តូចជារបស់ឈ្មោះ ម៉ូវ ឈុនហួ ដែលបានដាក់ក្នុងហោប៉ៅអាវរបស់ជនសង្ស័យ និង ក្រាមពណ៍សថ្លាចំនួន ០២កញ្ចប់ថង់តូច រួមទាំងជញ្ចីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ដែលជារបស់ឈ្មោះ រី រ៉ាត បានលាក់ទុកក្នុងហោប៉ៅខោ ខាងស្តាំរបស់ជនសង្ស័យខាងលើ)ទើបសមត្ថកិច្ចយើងបានធ្វើការនាំខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ ដើម្បីយកមកធ្វើការ សាកសួរ នឹងធ្វើតេស្ត៍ស្វែងរកសារធាតុញៀនតាម រយៈ ទឹកនោម ជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀន) ទើបឃាត់ខ្លួន នៅ អធិការដ្ឋាននគបាលខណ្ឌសែនសុខ តាមនីតិវិធីច្បាប់តែម្តង់។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ សីហា សែនសុខ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច