ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ករណីលួចមានស្ថានទម្ងន់ទោសនៅសង្កាត់ព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនជាជនជាតិវៀតណាមម្នាក់ត្រូវបានម្ចាស់ផ្ទះរងគ្រោះចាប់ឃាត់ខ្លួនប្រគល់អោយកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ព្រែកព្នៅ ខណៈដែលជនសង្ស័យម្នាក់នោះ បានធ្វើសកម្មភាពព្យាយាមគាស់ជញ្ជាំងផ្ទះចូលលួចយកទ្រព្យសម្បត្តិអស់ជាច្រើន បង្កមានការភ្ញាក់ផ្អើល។ ហេតុការណ៍លួចគាស់ផ្ទះប្រជាពលរដ្ឋនេះបានកើតឡើងកាលពីវេលា ម៉ោង ០៣ និង ៣៥ នាទី ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ នៅចំណុចផ្ទះគ្មានលេខ ភូមិ ផ្សារលិច សង្កាត់ និងខណ្ឌ ព្រែកព្នៅ ។

យោងតាមសម្តីរបស់ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ស៊ុំ មិត្ត ភេទ ស្រី អាយុ ៥២ ឆ្នាំ មុខ របរលក់ដូរ ស្នាក់នៅ ភូមិផ្សារលិច សង្កាត់និងខណ្ឌព្រែកព្នៅ(ជនរងគ្រោះ)បានអោយដឹងថា នៅមុនពេលកើតហេតុគឺគាត់បានចេញទៅដើររកស៊ីនៅតាមខេត្ត តែបានផ្តាំផ្ញើរអ្នកក្បែរខាងជួយមើលផ្ទះអោយផង លុះដល់វេលាកើតហេតុខាងលើក៏ស្រាប់តែមានអ្នកក្បែរខាងប្រាប់ថាមានចោរគាស់ជញ្ជាំងលួចឥវ៉ាន់នៅក្នុងផ្ទះ ដោយបានតំណឹងថាមានគេចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះជនរងគ្រោះបាននាំកូនប្រុសទៅមើល ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពចូលលួចយកយកទ្រព្យសម្បត្តិពិតមែន ជនរងគ្រោះបានបញ្ជាក់ថាសម្ភារះដែលបាត់បង់មាន ក្បាលចាក់ វី ដែ អូ ចំនួន០៤គ្រឿង ទូរទស្សន៍ ទំហ៊ំ១៤ អ៊ីងចំនួន៤គ្រឿង ភ្លាមៗនោះដែរ ម្ចាស់ផ្ទះរងគ្រោះបានឃាត់ខ្លួនជាក់ស្តែង ប្រគល់អោយសមត្ថកិច្ចចាត់ការតាមច្បាប់ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឌិន យ៉ាំងសើ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាត់វៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិ កើតហេតុខាងលើ សម្ភារដែលដកហូតបានមាន ទូរទស្សន៍ ចំនួន ២គ្រឿង ដែកអាលុយមីញ៉ូម ចំនួន ១១ ដើម យោងតាមចម្លើយជនសង្ស័យនៅមុខសមត្ថកិច្ចបានសារភាពថា ខ្លួនពិតជាបានលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកព្នៅ កំពុងសាកសួរបន្ថែមនិងក៏សាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌដើម្បីចាត់ការបន្តបញ្ជូនទៅតុលាកាចាត់ការតាមច្បាប់ផងដែរ ៕ ព្រែកជ័យ

as-1 as


ចែករំលែក៖