ភ្នំពេញ: រថយន្តកុងតឺន័រមិនមានដឹកសំបកទូមួយគ្រឿង បើកបរក្នុងល្បឿន ផ្លូវរអិល ហើយវ៉ាកអើ ជាមួយនឹងរថយន្តកុងតឺន័រមួយគ្រឿងទៀត ដែលចតបញ្ច្រាសទិសគ្នា បណ្តាលឲ្យរេចង្កូតបុកហោះឡើងលើឃឿនសួនច្បារពុះចែកទ្រូងផ្លូវភ្នំពេញហាណូយ ប៉ុន្តែអ្នកបើកបរមិនរងរបួសនោះទេ ។
ហេតុការណ៍ នេះកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី៣១ តុលា ២០១៦ នៅតាមបណ្តោ
យ ផ្លូវភ្នំពេញហាណូយ ភូមិបន្លារស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមសាក្សីពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតគេបានឃើញកុងតឺន័រខាងមានពណ៍ ស្លាទុំ ពាក់ស្លាកលេខកំពង់ធំ៣A-១៨៦៦ បើកបរដោយបុរសម្នាក់ និងព្រូម្នាក់ តាមបណ្តោយផ្លូវ
ភ្នំពេញហាណូយ ទិសដៅត្បូងទៅជើង ក្នុងល្បឿនមួយយ៉ាងលឿនខណះមេឃកំពុងរលឹម
ស្រិចៗ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រមួយគ្រឿងទៀតចត បែរក្បាល
បញ្ច្រាស់ទិសដៅចរាចរណ៍ បណ្តាលអោយរថយន្តវ៉ាកអើ ស្លន់បួងចង្កូតគេចចេញ រ៉េបុកឡើងលើឃឿនសួនពុះចែកទ្រូងផ្លូវ គាស់បែកដីស្មៅជាង១០មែត្រ បណ្តាលអោយរថយន្តកាច់កង្កេះ បត់ក្បាលត្រឡប់ក្រោយ តែសំណាងល្អអ្នកបើកបរ មិនរងរបួសឡើយ
ហើយរថយន្តបានបិទផ្លូវ ។
ក្រោយមក ខណៈសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងកំពុងវាស់វែង និងរៀបចំស្ទួច ដោយមានស្លាកសម្គាល់ចម្ងាយជាង៣០ពីកន្លែងកើតហេតុត្រឹមត្រូវ ក៏មានបុរស២នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ ១BZ-០០១០ ជិះមកយ៉ាងលឿនហើយស្រវឹង ដោយមិនមើលស្លាកសម្គាល់នៅខាងមុខ ជ្រុលមកបុកចំពាក់កណ្តាលកុងតឺន័រដែល សមត្ថកិច្ចកំពុងវាស់វែងបណ្តាលរងរបួសស្រាល ។
ក្រោយពេលកើតហេតុ បុរស២នាក់ដែលជិះម៉ូតូមកបុកនោះដោយគិតថា ខ្លួនខុស ក៏ជិះម៉ូតូចេញទៅផ្ទះទាំងម៉ូតូខូតខាតហើយសមត្ថកិច្ចចរាចរណ៍បាននាំយករថយន្តបង្ករទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នា ៕ តុង សីហា